បណ្តាញសង្គម

ឯកឧត្តម ខៀវ កញ្ញារីទ្ធ ក្នុងពិធីបុណ្យស្រោចស្រង់ សុគន្ធវារី នឹងប្រកាសតែង ជាព្រះចៅអធិការវត្ត ពុទ្ធគិរីរតនារាម ហៅ ( ត្រពាំងក្រហម )

កាលពីថ្មីៗនេះ ក្នុងពិធីបុណ្យ ស្រោចស្រង់ សុគន្ធវារី នឹងប្រកាសតែង ដល់ព្រះករុណាត្មាភាព អោយជា ព្រះចៅអធិការវត្ត ពុទ្ធគិរីរតនារាម ហៅ (ត្រពាំងក្រហម) មានព្រះវត្តមាន ព្រះមេគណខេត្ត រតនគិរី ព្រះលេខាគណ មន្ត្រីសង្ឃគ្រប់ឋានុក្រម

នឹងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ព្រទាំងលោកជំទាវ ទេព រង្សុី នឹងសហការី ចំណុះអោយក្រសួងទាំងអស់ បានធ្វើពិធី សំណេះសំណាល យ៉ាងជិតស្និតបំផុត នឹងរុះរាយរាក់ ទាក់ពីសំណាក់ ឯកឧត្តម ទៅកាន់ប្រជាពលរដ្ឋ យាយជី តាជី អជ្ញាធម៍ គ្រប់លំដាប់ថ្នាក់ ។

បន្ទាប់ពីកម្មវិធី បានប្រព្រឹត្ត ទៅយ៉ាងរលូន នឹងសោមនស្សបំផុតនោះ ឯកឧត្ត នឹងលោកជំទាវ មានសទ្ធាជ្រះថ្លា បានប្រគេន នៅចតុបច្ច័យ សំរាប់វត្ត ត្រពាំងក្រហម ចំនួន ១៨០០ដុល្លារ លុយខ្មែរ ៣៥មឺុនរៀល ប្រគេនព្រះមេគណខេត្ត ៣០០ដុល្លារ នឹង ២០ មឺុនរៀល ព្រះសង្ឃ ១៥អង្គ ក្នុងមួយព្រះអង្គ បច្ច័យ ១០មឺុនរៀល យាយជីតាជី ក្នុងម្នាក់ៗ ១មឺុនរៀល សិស្សានុសិស្ស ១០០នាក់ ក្នុងម្នាក់ ១មឺុនរៀល អជ្ញាធរស្រុក ឃុំ ភូមិ ទាំងអស់ចំនួន ២លានរៀល មន្ទីរធម្មការ នឹងសាសនាខេត្ត ៣០មឺុនរៀល បច្ច័យរោងបុណ្យ ៤០មឺុនរៀល ។  ឯកឧត្តម បានមានប្រសាសន៍ថា និងបន្តជួយកសាងវត្តនេះ ជាបន្តបន្ទាប់ទៀត ។

ព្រះសង្ឃគ្រប់ៗ ព្រះអង្គ គណអធិបតីអជ្ញាធរ មូលដ្ឋាន សិស្សានុសិស្ស ក្នុងអង្គពិធីទាំងមូល មានបីតិសោមនស្សរីករាយ ឥតឧបមា ដោយឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងថា កាលពីមុនខេត្ត រតនគិរី ធ្វើដំណើរពីភ្នំពេញមក ប្រើរយៈពេល ៧ថ្ងៃ ឥលូវក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់គណបក្ស ប្រជាជនកម្ពុជា មានសម្តេចទាំងបី ជាពិសេស សម្តេច តេជោ ហ៊ុន សែន បានធ្វើខេត្តទាំងមូល មានការរីកចំរើន គ្រប់វិស័យ ជាពិសេស បច្ចុប្បន្ន យើងធ្វើដំណើរ តែប្រហែល ៨ ម៉ោងប៉ុណ្ណោះ ក្នង ចម្ងាយផ្លូវ ជិត ៦០០គម។

តាំងនាមព្រះករុណា អាត្មាភាពជា ព្រះចៅអធិការវត្ត ត្រពាំងក្រហម ព្រះសង្ឃគ្រប់អង្គ អាចារ្យគណកម្មការ ពុទ្ធបរិស័ទទាំងអស់ សូមគោរពថ្លែង អំណរគុណ យ៉ាងជ្រៅបំផុត ដល់ញោមឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៍មាន នឹងលោក ជំទាវ ព្រមទាំងសហការី ដែលបានផ្តល់នៅ មហាកិត្តិយស ដល់ត្មាភាព ក៏ដូចជាពុទ្ធបរិស័ទ ជើងវត្តត្រពាំងក្រហម ទាំងមូល សូមបួងសួង ដល់ទសបរមីវត្ត ទសបរមីភ្នំ វត្ថុស័ក្កសឹទ្ធក្នុងលោក តាមបីបាច់ថែរក្សា ញោមទាំងពីរ នឹងសហការី សូមបាននៅ សេចក្តីសុខចំរុងចំរើន សម្រេចបាននៅ គ្រប់ភារៈកិច្ច ក្នុងបុព្វហេតុជាតិ សានា នឹងប្រជាជន ព្រមទាំពុទ្ធពរទាំងឡាយ ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខ នឹង ពល កុំបីឃ្លាងឡើយ។