Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាល​សម្រេច​បញ្ចូល​សាលា​អង្គ​ការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍​ជា​គ្រឹះស្ថានសាធារណៈ​របស់​រដ្

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោ សម្រេចបញ្ចូលសាលាអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ( សាលាកុមារអូទីសិម ) ជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ដោយរួមទាំងបញ្ចូលគ្រូ និង បុគ្គលិកអប់រំទីនោះជាបុគ្គលិករដ្ឋ ។

យោងតាមលិខិតរបស់គណៈរដ្ឋមន្ត្រីបានឲ្យដឹងថា រាជរដ្ឋាភិបាលសម្រេចយល់ព្រមជាគោលការណ៍បញ្ចូលសាលាអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ជាគ្រឹះស្ថានសាធា រណៈចាប់ពីឆ្នាំសិក្សា២០២០ -២០២១ និងផ្តល់ការឧបត្ថម្ភថវិការដំណើរការសាលារៀន ។

បញ្ចូលគ្រូបង្រៀន និងបុគ្គលិកអប់រំនៅសល់ចំនួន២៦នាក់ ទៅក្នុងក្របខណ្ឌរដ្ឋ ។ ករណីបញ្ចូលសាលាអង្គការនេះ ត្រូវបានរាជរដ្ឋាភិបាលឲ្យក្រសួងអប់រំ យុវជន និងកីឡា បន្តពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរវត្ថុ ដើម្បីទទួលបានការឧបត្ថម្ភសម្រាប់ដំណើរការសាលារៀន ។

ទទួលយកសាលាអង្គការនេះ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១តទៅ ។ ទាក់ទិននឹងការបញ្ចូលសាលាអង្គការចូលជាគ្រឹះស្ថានសាធារណៈនេះត្រូវបានលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាលើកឡើងថា ត្រូវបានប្រែក្លាយសាលាអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ទៅជាវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីឆ្នាំសិក្សា ២០២០-២០២១តទៅ ។

នេះបើតាមសេចក្តីប្រកាសរបស់លោករដ្ឋមន្ត្រី ។ លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ត្រូវដឹកនាំ ដោយនាយកមួយរូប និងនាយករងមួយ ឬច្រើនរូបជាជំនួយការតាមការចាំបាច់ ព្រមទាំង បុគ្គលិកផ្សេងទៀត ស្របតាមលិខិតបទដ្ឋានគតិយុត្តប្រើប្រាស់ក្របខណ្ឌបុគ្គលិក សម្រាប់អប់រំពិសេស ។ នាយក នាយករង មានសិទ្ធិទទួលប្រាក់បំណាច់មុខងារតាមគោលការណ៍កំណត់របស់រដ្ឋ ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានឲ្យ អគ្គនាយកនៃអគ្គនាយដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ អគ្គនាយកន អគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន អគ្គនាយកនៃអគ្គនាយកដ្ឋាន កីឡា អគ្គាធិការនៃ អគ្គាធិការដ្ឋាន ប្រធាននាយកដ្ឋានបុគ្គលិក

ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ប្រធាននាយកដ្ឋាន អប់រំពិសេស និងប្រធាននាយកដ្ឋានពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាល និងនាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ត្រូវអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដកស្រង់ពី៖ កោះសន្តិភាព