Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ​លេខ​៣ ​និង​ជំរុញ​ការ​វិនិយោគ​បន្ថែម​លើ​វិស័យ​អចលនទ្រព្យ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខបីដែលតភ្ជាប់ពី រាជធានីភ្នំពេញត្រង់គម្រោងស្ពានអាកាសចោមចៅ ដល់ចំណុចបែកគុស ដោយមានរបាំងពុះចែកទ្រូងផ្លូវ និងតភ្ជាប់ពី បែកគុសទៅដល់ទីរួមខេត្តកំពត ។

គម្រោងផ្លូវនេះ បានស្ថាបនាជិតរួចរាល់១០០ភាគរយហើយ និងរំពឹងថា វានឹងក្លាយជាផ្នែកមួយទាក់ទាញការវិនិយោគបន្ថែមទៀតតតាមបណ្ដោយផ្លូវមួយនេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីចុងខែមុននេះឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពតខេត្តកំពត សម្រេចបានលទ្ធផល៩៨,០៤ភាគរយហើយ ដោយនៅសល់តែការងារតូចមួយចំនួនប៉ុណ្ណោះ និងគ្រោងបញ្ចប់ការងារទាំងស្រុងនៅចុងខែមិថុនា២០២១នេះ ។

តាមរយៈគម្រោងផ្លូវជាតិដ៏សំខាន់មួយនេះ នឹងជំរុញឱ្យសកម្មភាពនិងការវិនិយោគអចលនទ្រព្យនៅតាមបណ្ដោយផ្លូវមួយនេះនឹងកាន់តែមានសក្ដានុពលបន្ថែមមួយកម្រិតទៀត ដូចជាការវិនិយោគទៅលើលំនៅឋាន និងការវិនិយោគទៅលើរោងចក្រឧស្សាហកម្មនៅតាមបណ្ដោយផ្លូវជាតិនេះជាដើម ។

បើតាមលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអលចនវត្ថុកម្ពុជាបានឱ្យដឹងថា អ្នកវិនិយោគនឹងសម្លឹងមើលតំបន់ណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធល្អដូចជាមានផ្លូវស្អាតល្អ និងមានប្រព័ន្ធទឹក ភ្លើង ដូច្នេះពួកគេនឹងស្វែងរកឱកាស ក្នុងវិនិយោគទៅលើគម្រោងនានារបស់ខ្លួន ។

លោកបន្តថា សម្រាប់ផ្លូវជាតិលេខ៣ ក៏ជាផ្លូវសក្ដានុពលនិងសំខាន់មួយតភ្ជាប់ពីភ្នំពេញទៅកំពត និងតភ្ជាប់ពីកំពតទៅកាន់ខេត្តព្រះសីហនុផងដែរ ហើយនៅពេលខាងមុខឆាប់ៗនេះ ពេលកំពង់ផែទឹកជ្រៅកំពតសាងសង់រួចរាល់ វាក៏នឹងក្លាយជាផ្លូវសំខាន់ក្នុងការដឹកជញ្ជូនផងដែរ ដូច្នេះនៅតាមបណ្ដោយផ្លូវនេះក៏នឹងក្លាយតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម ឃ្លាំងស្តុកនិងផែស្ងួត ។

បើតាមលោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតក៏បានឱ្យដឹងផងដែរថា នៅពេលខាងមុខឆាប់ៗនេះ ខេត្តកំពង់ស្ពឺ នឹងក្លាយជាខេត្តទាក់ទាញ សម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មដ៏មានសក្ដានុពល ក្នុងនោះមានផ្លូវ៥១ ផ្លូវ៤១ និងផ្លូវជាតិ៣នេះផងដែរ ដោយសារតែផ្លូវទាំងនេះទើបតែអភិវឌ្ឍន៍ហើយសក្ដានុពលសម្រាប់ការអភិវឌ្ឍនៅមានឱកាសច្រើន ។

និងសូមអំពាវនាវសុំឱ្យបងប្អូនមេត្តាចូលរួមថែរក្សាផ្លូវនេះឱ្យបានគង់វង្សប្រកបដោយសោភ័ណភាព សុវត្ថិភាពក្នុងការធ្វើដំណើរ អាចប្រើប្រាស់បានយូរអង្វែង និងជួយសន្សំសំចៃថវិកាជាតិផងដែរ។

គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមាន ប្រវែងសរុប១៣៤,៨០ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក) ។

ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩,៩១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន

(China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ ៕

ដកស្រង់ពិ៖ កោះសន្តិភាព