Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិប្បកម្ម​ក្នុងស្រុក​មួយ​ចាប់ផ្តើម​បង្ហាញ​លទ្ធភាព​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ដំបូង​ទៅ​កាន់​ទីផ្សារ​ជប៉ុន

  • បោះពុម្ព

រាជធានីភ្នំពេញ៖ សិប្បកម្មកែឆ្នៃស្វាយចន្ទីជ័យសំបូរស្ថិតក្នុងខេត្តកំពង់ធំមួយ ចាប់ផ្តើមបង្ហាញពីលទ្ធភាពនៃនាំចេញគ្រាប់ស្វាយចន្ធីលើកដំបូងរបស់ខ្លួនប្រមាណ៧.៦៩៦គីឡូក្រាម បានទៅដល់កំពង់ផែ OSAKA នៃប្រទេសជប៉ុន រួចហើយកាលពីថ្ងៃទី២ មិថុនាកន្លងមកនេះ។

នេះបើយោងតាមថ្នាក់ដឹកនាំកំពូលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា

ដោយមានការជួយជ្រោមជ្រែងពីក្រុមហ៊ុន Top Planning Japan សហការ ជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឱ្យម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងស្រុកមួយកន្លែងឈ្មោះថា«សិប្បកម្មកែឆ្នៃស្វាយចន្ទីជ័យសំបូរ នៅខេត្តកំពងធំ បានបង្កើតចេញជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយបានប្រើប្រាស់អស់ថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក ក្នុងគោលបំណងដើម្បីលើកកម្ពស់គ្រាប់ស្វាយចន្ទីកម្ពុជា ។

សង្កត់ធ្ងន់ថា« សិប្បកម្មកែឆ្នៃស្វាយចន្ទីជ័យសំបូរកន្លងមកបានធ្វើការកែឆ្នៃ ដោយដៃប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលមានតម្រូវការច្រើន ក្រុមហ៊ុន Top Planning Japan ក៏បានផ្តល់ ជំនួយបច្ចេកទេស និងប្រាក់កក់មួយចំនួន បានធ្វើសិប្បកម្មមួយនេះអាចមានលទ្ធភាព បង្កើតរោងចក្រកែច្នៃ នេះឡើងបានដោយជោគជ័យ»។

ស្របពេលសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកចាប់ផ្តើមបង្ហាញពីលទ្ធភាពអាចនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសជប៉ុនបាន។កន្លងមកបើយោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបង្ហាញថាកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមានប្រមាណជាង៨០ម៉ឺនតោនក្នុងនោះនាំចេញទៅប្រទេសចិន ជាង៣.៥០០តោន, ប្រទេសឥណ្ឌា១៧តោន,ជប៉ុន៣៣តោន, ឡាវ២តោន, អារ៉ាប់០,៥២តោន,ថៃជាង៣.០០០តោននិងវៀតណាមមានជាង៧៩ម៉ឺនតោនក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១នេះ។

លោក វ៉ារុន សាន កសិករដាំស្វាយចន្ទីនៅស្គន់ធ្លាប់បានឱ្យដឹងថា ២០២០មានបញ្ហាជំងឺកូវីដ១៩ឈ្មួញវៀតណាមអត់ហ៊ានឡើងមកទិញគ្រាប់ស្វាយចន្ធីខ្មែរទេក្នុងខែ៥និងខែ៦ មានតម្លៃតែជាង១.១៥០ដុល្លារក្នុងមួយតោន ប៉ុន្តែនៅពេលចូលមកដល់ខែ៩ គ្រាប់ស្វាយចន្ធីឡើងថ្លៃដល់២.០០០ដុល្លារអាមេរិកដោយសារឈ្មួញខ្មែរដឹងពីតម្រូវការនិងប្រមូលទិញដឹកទៅវៀតណាម ទើបធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ធីឡើងថ្លៃខ្ពស់។

លោកសង្កត់ធ្ងន់ថា «តាមខ្ញុំសង្កេតឃើញ និន្នាការពង្រីការដាំដុះស្វាយចន្ទីមានការកើនតិចតួចជាងឆ្នាំទៅ។បើនៅឆ្នាំក្រោយមិនមានការធ្លាក់សន្សឹមប្រៃញឹកញាប់ដូចឆ្នាំនេះទិន្នផលស្វាយចន្ទីកម្ពុជាអាចកើនដល់១លានតោន។

នៅឆ្នាំក្រោយនេះ កម្ពុជាអាចផលិតស្វាយចន្ទីបាន១លានតោន ហើយបើមួយតោនលក់បានតម្លៃជាមធ្យម១៥០០ដុល្លារអាមេរិក កម្ពុជាអាចរកប្រាក់ចំណូលពីដំណាំស្វាយចន្ទី១៥០០លានដុល្លារអាមេរិក»៕

ដកស្រង់ពី៖ កោះសន្តិភាព