Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅព្រឹកនេះ តុលាការបន្តបើកសវនាការសំណុំរឿងលោក រ៉ុង ឈុន ពាក់ពន្ធ័ញុះញង់លើបញ្ហាព្រំដែនកម្ពុជា-វៀតណាម

  • បោះពុម្ព

(ភ្នំពេញ)៖ បន្ទាប់ពីលើកពេលអស់ជាច្រើនខែ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចាប់ផ្តើមលើកយកសំណុំរឿងលោក រ៉ុង ឈុន មកធ្វើការជំនុំជម្រះ ដោយមានការចូលរួមពីមជ្ឈដ្ឋានជាច្រើនដូចជា អង្គទូតនានា អ្នកសង្កេតការអង្គការសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាដើម។

លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយ ពេល ដែលលោក បានថ្លែង ពាក់ព័ន្ធ នឹង បញ្ហា ព្រំដែន នៅក្នុខេត្តត្បូងឃ្មុំ។ ក្រោយសំណុំរឿងបានបញ្ចប់ លោក រ៉ុង ឈុន ត្រូវបានសាលាដំបូង រាជធានី ភ្នំពេញ ចោទពី បទ ញុះញង់ ឱ្យ មាន ការ ប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥។

ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក រ៉ុង ឈុន នៅដែរ យ៉ាងតិចសកម្មជន ជាង១០ នាក់ ក៏ត្រូវបានចាប់ ឃុំខ្លួន ខណៈពួកគេ នាំគ្នាតវ៉ាករណី ចាប់ ខ្លួន អ្នករិះគន់ បញ្ហាព្រំដែនរូបនេះ។

សូមបញ្ជាក់សវនាការព្រឹកនេះ គ្មានវត្តមានជនត្រូវចោទ រ៉ុង ឈុន ដោយមូលការពារជម្ងឺឆ្លង Covid19។

ដកស្រង់ពី៖ Fresh News