Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកថ្ងៃនេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវយកមកតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ ទុកជាមរតកសម្រាប់កូនខ្មែរ

  • បោះពុម្ព

(ភ្នំពេញ)៖ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ត្រូវបាននាំយកមកតម្កល់ទុក នៅក្នុងវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកសម្រាប់កុលបុត្រខ្មែរ និងជាការចងចាំនូវសមិទ្ធផលកើតចេញម្លប់សុខសន្តិភាព ដែលរកបានមកដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា បូមបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលជាខួប២២ឆ្នាំ នៃការបិទបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

ដូច្នេះដំណក់ប្រេងនេះ ជាមរតក និងជាសមិទ្ធផលមួយកើតចេញពីម្លប់សុខសន្តិភាព ដែលរកបានមកដោយលំបាកជាទីបំផុត។

ពិធីប្រគល់ និងទទួលដំណក់ប្រេងជាលើកដំបូងរបស់កម្ពុជា តម្កល់ទុកនៅវិមានឈ្នះ-ឈ្នះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ស្ថាបនិកសន្តិភាពនៅកម្ពុជា។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបបន្ថែមទៀត។ រ៉ែប្រេងជាសម្បត្តិធម្មជាតិ ដែលកប់ក្រោមបាតសមុទ្ររបស់កម្ពុជា រាប់ពាន់ឆ្នាំមកហើយ។ តែកម្ពុជាមិនមានលទ្ធភាពនឹងទាញយករ៉ែប្រេងនេះ មកបម្រើជាប្រយោជន៍នោះឡើយ។

សម្បត្តិធម្មជាតិរបស់កម្ពុជាមួយនេះ នឹងមិនអាចលេចចេញជារូបរាងនោះឡើយ ប្រសិនបើកម្ពុជាមិនអាចបិទបញ្ចប់ភ្លើងសង្គ្រាម រកមកជំនួសវិញនូវសុខសន្តិភាពទេនោះ។

ព្រោះតែហេតុនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានយកដំណក់ប្រេងលើកដំបូង មកតម្កល់នៅវិមានឈ្នះ-ឈ្នះ ព្រោះចង់ក្រើនរំលឹកដល់កុលបុត្រខ្មែរថា នយោបាយឈ្នះ-ឈ្នះ មានគុណតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

នយោបាយឈ្នះ-ឈ្នះ នាំកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍ និងមានឱកាសទាញយកសម្បត្តិធម្មជាតិ កប់ក្រោមដីដូចជារ៉ែប្រេងនេះ មកបម្រើជាប្រយោជន៍សម្រាប់សង្គមជាតិ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ទំហំប្រេងកម្ពុជាទទួលបាននេះ វាជាចំនួនតូចនៅឡើយ មិនទាន់ជះឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចនោះទេ។

ប៉ុន្តែវាជាការចាប់ផ្តើមមួយដ៏ល្អ នៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងដែរថា ការទាញបានដំណក់ប្រេងនេះ ទោះបីជាចំនួនតិចតួចយ៉ាងណាក្តី តែជាសមិទ្ធផលដ៏រីករាយ និងជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា។

សម្តេចតេជោ ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ស្ថាបនិកសន្តិភាពនៅកម្ពុជា បានរំលេចថា ដំណក់ប្រេងនេះ គឺជាសមិទ្ធផលកើតចេញពីនយោបាយឈ្នះ-ឈ្នះ ។

សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា ដំណក់ប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងជាតិកម្ពុជា មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។

សម្រាប់ចំណូលថវិកា បានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាពចំនួន២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល៕

ដកស្រង់ពី៖ Fresh News