Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ លើកទឹកចិត្ត ក្រសួងកា រពារជាតិឡាវ និងកម្ពុជា រួមគ្នាបង្កើន កិច្ចសហប្រតិបត្តិការ ទ្វេភាគី

  • បោះពុម្ព

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឱ្យក្រសួងការពារ ប្រទេសទាំងពីរកម្ពុជា -ឡាវ បន្តពិភាក្សាគ្នា ចែករំលែកបទពិសោធន៍ និងព័ត៌មានរួមទាំងបង្កើន កិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែ រឹងមាំថែមទៀត សម្រាប់ជា ផលប្រយោជន៍ នៃប្រទេសទាំងពីរ ។

នេះជាការគូសបញ្ជាក់ របស់ សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបទេ្វភាគី ជាមួយប្រមុខ យោធាឡាវ លោក Senguan Saiyalath រដ្ឋមន្ត្រី ក្រសួងការពារ ប្រទេសឡាវ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែមីនា ។ លោក Saiyalath បញ្ជាក់ថាកម្ពុជា និងឡាវ គឺជាប្រទេសភូមិផង របងជាមួយ ជាបងប្អូននឹងគ្នា ហើយប្រវត្តិសាស្ត្រ នៃប្រទេសយើងទាំងពីរ មិនដែលមានទំនាស់ អ្វីនឹងគ្នាឡើយ ។

ប្រជាជនយើង តែងតែជួយគ្នា ទៅវិញទៅមក ហើយទំនាក់ទំនង ដ៏ល្អនេះ គឺជាមរតកដែល បន្សល់ទុកឱ្យ ប្រជាជនយើង តាំងពីយូរលង់ ណាស់មកហើយ។ លោកបានបញ្ជាក់ ជូនសម្តេចតជោពីដំណើរ ទស្សនកិច្ច ទៅកាន់វិទ្យាស្ថាន កងទ័ពជើងគោក និងបាន រាយការណ៍អំពី ជំនួបរវាងលោក ជាមួយប្រមុខ យោធាកម្ពុជា ឯកឧត្តម  ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង ការពារជាតិកម្ពុជា ដែល បានពិភាក្សា និងចែក រំលែកនូវបទពិសោធន៍ ពីគ្នាទៅវិញ ទៅមក និងរៀបចំបន្ត អនុវត្តតាមអនុសាសន៍ របស់ថ្នាក់ ដឹកនាំ នៃប្រទេសទាំងពីរ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ ចំពោះលទ្ធផលនៃកិច្ចពិភាក្សា រវាងលោក ជាមួយឯកឧត្តម  ទៀ បាញ់ ព្រមទាំងបាន កោតសរសើរ ដល់ក្រសួងការពារ ប្រទេសឡាវ និងក្រសួងការពារជាតិកម្ពុជា ដែលបានសហការ និងស្វែងរកការពង្រឹង ទំនាក់ទំនងរវាង ប្រទេសទាំងពីរ ថែមទៀត ៕

ដកស្រងពី៖ដើមអម្ពិល