បណ្តាញសង្គម

ក្រុមម៉ូតូកង់បី ជាង១០០នាក់ ផ្ទុះហិង្សាវាយតប់គ្នា បង្កភាពអនាធិតេយ្យ នៅមុខរ៉ារថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ

ភ្នំពេញៈ នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង៧យប់ ក្រុមម៉ូតូកង់៣ ប្រមាណជាង ១០០នាក់ ដែលម្ខាងជា សមាជិក របស់លោក វន ពៅ និងម្ខាងទៀត ជាសមាជិក របស់លោក ឯ សុភាស់ បានឈ្លោះ ប្រកែកគ្នា រហូតបង្កជា អំពើហិង្សា យ៉ាងអនាធិតេយ្យ នៅម្តុំមុខរ៉ារថភ្លើង ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភព ព័ត៌មានបានឲ្យដឹងថា អំពើហិង្សានេះ បង្កឡើងដោយ ក្រុមម៉ូតូកង់បី បានឈ្លោះ ប្រកែកគ្នារឿង ដណ្តើមម៉ូយ ហើយក្រុម ទាំងសងខាង បានកែនបបួលគ្នា រហូតក្រុមម្ខាងៗ មានគ្នាប្រមាណពី ៥០នាក់ ទៅ៦០នាក់ បង្កជាអំពើហិង្សា វាយតប់គ្នា បែកក្បាល ខ្លះរងរបួសធ្ងន់ ស្រាល ប្រមាណ៤ទៅ ៥នាក់។ ក្រោយសមត្ថកិច្ច ចុះធ្វើអន្តរាគម ក្រុមម៉ូតូកង់បី ខាងលើ បានបំបែកគ្នាទៅ ផ្ទះរៀងៗខ្លួន ចំណែកជនរងគ្រោះ ត្រូវបានដឹក យកទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ។

ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងតំបន់នោះ បានធ្វើការ រិះគន់យ៉ាងខ្លាំង ទៅលើក្រុម ម៉ូតូកង់បី ថា តែងតែបង្ករឿង រហូត ដល់ប្រើ អំពើហិង្សា ជាពិសេស នៅពេលមានរឿងម្តង គេតែឃើញ ក្រុមម៉ូតូកង់បី ប្រដាប់ដោយ អាយឌី និងឧបករណ៍ បង្កហិង្សា ចេញមុខធ្វើការ ជំនួសកម្លាំងសមត្ថកិច្ច ។

ប្រជាពលរដ្ឋ បានសំណូមពរ ដល់អាជ្ញាធរ ជួយពិនិត្យ និងចុះធ្វើការណែនាំ ដើម្បីរឹតបន្តឹងច្បាប់ ដើម្បីសន្តិសុខ ជូនដល់ពួកគាត់ ដែលរស់នៅ ក្នុងតំបន់នេះផង ៕

 

 

 

 

 

 

 

ដកស្រង់ពី៖ដើមអម្ពិល