Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មានជាតិគ​.​ជ​.​ប សម្រេច​លុបចោល​ការ​បោះ​ឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ​២០២១

  • បោះពុម្ព

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះហត្ថលេខាដោយលោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចលើកចោលការអនុវត្តការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ ២០២១ ដែលគ្រោងនិងអនុវត្តនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ នៅក្នុងឃុំ សង្កាត់ គោលដៅចំនួន២៥ រាជធានី ខេត្ត ទាំងអស់ទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ការសម្រេចលុបចោលការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២១ មួយនេះ បានធ្វើឡើងក្រោយពីមានការស្នើសុំពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដោយយោងទៅលើការរីករាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា នាល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាឲ្យអភិបាលរាជធានី ខេត្ត ទាំងអស់ កុំប្រមូលប្រជាពលរដ្ឋ

ដើម្បីហ្វឹកហាត់ការបោះឆ្នោតសាកល្បង ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលគ្រោងធ្វើនៅថ្ងៃទី២០ ខែមិថុនា ខាងមុខ ហើយសម្ដេចក៏បានធ្វើលិខិតស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីលុបចោលកម្មវិធីបោះឆ្នោតសាកល្បងនេះផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី