Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះធ្វើការអង្កេតទំនិញនៅលើទីផ្សារ និងដែលកំពង់ដាក់តាំងលក់នៅតាមដេប៉ូលក់ដុំ និងរាយមួយចំនួន ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និង បង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំខេត្ត ត្បូងឃ្មុំ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល និងបានសហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះធ្វើការ អង្កេតទំនិញ នៅលើទីផ្សារ និងដែលកំពង់ ដាក់តាំងលក់ នៅតាមដេប៉ូលក់ដុំ និងរាយមួយចំនួន ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក មាស មោរ៉ា បានបញ្ជាក់ថា ៖ ការអង្កេតទំនិញ នៅលើទីផ្សារនេះ មានគោលបំណង ចុះត្រួតពិនិត្យ ដោយផ្អែកទៅតាម ការណែនាំ ពីអគ្គនាយកដ្ឋាន កាំកុងត្រូល ដើម្បីប្រមូលព័ត៌មាន អំពីប្រភព ក្រុមហ៊ុននាំចូល ប្រភេទ និងយថាប្រភេទជីគីមី ដែលកំពុងចរាចរ នៅលើទីផ្សារ សំដៅធ្វើការ ប្រៀបធៀបជាមួយ នឹងកានាំចូលនៅតាម មាត់ច្រកព្រំដែន ព្រមទាំងពិនិត្យមើល ស្លាកសញ្ញា លើសំបកបាវ មានបកប្រែជា ភាសារខ្មែរផងដែរ។

ជាលទ្ធផល តាមរយៈ នៃការ ត្រួតពិនិត្យរបស់មន្ត្រី កាំកុងត្រូលមានដូចជា៖ ជីគីមីដែលបកប្រែ ជាភាសាខ្មែរ លើសំបកបាវមាន ជីគីមីរូបសញ្ញា ក្បាលក្របី NPK  , ជីគីមីរូបសញ្ញា ក្បាលគោ NPK និងជីគីមីរូបសញ្ញា ក្បាលគោ និងនង្គ័ល ជីគីមីរូបសញ្ញា សេះផែនដី NPK , DAP , UREA ជីគីមីរូបសញ្ញា កូនស្ដេចនាគ FIVE STAR GROUP និងជីគីមី ដែលគ្នានការបកប្រែ ជាភាសារខ្មែរលើ សំបកបាវមាន៖ ជីគីមី UREA ( Made in china ) និងជីគីមីរូបសញ្ញា កសិករបីនាក់ ។

តាមការសាកសួរព័ត៌មាន ពីម្ចាស់ដេប៉ូលក់ដុំ និងលក់រាយមួយចំនួន បានអះអាងថា ៖ ពួកគាត់បានទិញចូល ជីគីមីដើម្បីមកលក់ អោយអ្នកប្រើប្រាស់ ពីក្រុមហ៊ុន ឡាយ គីមសេង ( នាំចូលពីប្រទេសថៃ ) ក្រុមហ៊ុម យី តាក់គ្រុប និងក្រុមហ៊ុន សែម ឡាយ ( នាំចូលពីប្រទេស វៀតណាម ) ហើយមួយចំនួនទៀត គឺទិញចូលពីក្រុមហ៊ុន ចែកចាយពីខេត្ត កំពង់ចាម និង ខេត្តព្រៃវែង ៕