Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តតាកែវរកឃើញអ្នកកើតកូវីដ១៩ ចំនួន៣៩នាក់បន្ថែមទៀត ក្នុង​ចំណោម​ស្រុក​ទាំង​៧ របស់​ខេត្តតាកែវ

  • បោះពុម្ព

ខេត្តតាកែវ ៖ ១រយៈពេលមកនេះ សម្រាប់ខេត្តតាកែវ កំពុងទទួលរងការរីករាលដាលនៃជំងឺកូវីដ១៩ ស្ទើតែគ្រប់ទីកន្លែង ហើយនៅថ្ងៃ១០ ខែមិថុនានេះ កោះសន្តិភាពបានទទួលរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តបានបង្ហាញថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៣៩នាក់ ស្រី២៧នាក់ ក្នុងចំណោមក្រុងស្រុកទាំង៧ របស់ខេត្តតាកែវ ។

ការរីករាយដាលនេះធ្វើអោយប្រជាពលរដ្ឋក៏ដូចជា ក្រុមអាជីវករលក់ដូរតាមផ្សារនានា កំពុងតែមានការភ័យខ្លាច និងព្រួយបារម្ភគ្រប់ៗគ្នា រហូតដល់ថ្នាក់អស់អគារនៅគរុកោសល្យខេត្តបានអស់សម្រាប់ដាក់អ្នកជំងឺកូវីដ១៩ ថែមទៀតផង ទើបធ្វើអោយខាងរដ្ឋបាលខេត្តមិនហ៊ានចេញលិខិតពីចំនួនអ្នកឆ្លង់ជំងឺកូវីដ១៩ ដែលឆ្លងថ្មីប្រចាំថ្ងៃបន្តទៀត ។

របាយការណ៍បានបញ្ជាក់ថា មានស្រុកត្រាំកក់ និងក្រុងដូនកែវ មានចំនួនឆ្លងថ្មីជំងឺកូវីដ១៩ ច្រើនជាងគេបង្អស់ ។

លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តថា ក្រុងស្រុកទាំង៧ ដែលរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩នេះ គឺមានស្រុកសំរោង រកឃើញឆ្លង៥នាក់ ស្រី៤នាក់ ស្រុកត្រាំកក់៩នាក់ ស្រី៧នាក់ ស្រុកព្រៃកប្បាស៤នាក់ ស្រី២នាក់ ស្រុកទ្រាំង៧នាក់ ស្រី៤នាក់ ក្រុងដូនកែវ ៨នាក់ ស្រី៥នាក់ ស្រុកបាទី៥នាក់ ស្រី៤នាក់ និងស្រុកបូរីជលសារ ១នាក់ជាស្រី ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបន្តថា លទ្ធផលតេស្តរកឃើញវិជ្ជមានកូវីដ១៩ សរុបទូទាំងខេត្តមានចំនួន១៥៥៦នាក់ ស្រី៩៩៨នាក់ ក្នុងនោះកំពុងសម្រាកព្យាបាល ៨០២នាក់ ស្រី៥០៥នាក់ ។

ស្ថានភាពអ្នកជំងឺមានសភាពធម្មតាទាំងអស់ព្យាបាលជាសះស្បើយ៨៣៨ ស្រី៥៣២នាក់ ករណីស្លាប់៩នាក់ ស្រី៧នាក់ ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ចំនួនពលករធ្វើចត្តាឡីស័កកម្រិត២សរុបចំនួន ៧៥០នាក់ ស្រី៣២៣នាក់ នៅមណ្ឌលចត្តាឡីស័កសេវិនដេអីនសរុប ១០៣នាក់ ស្រី៣៦នាក់ មណ្ឌលចត្តាឡីស័កសាលាគរុកោស្យលភូមិភាគ ចំនួន២៥៨នាក់ ស្រី១០៧នាក់ និងនៅមណ្ឌលចត្តាឡីស័កតាមបណ្តាស្រុកមួយចំនួនទៀត

ក្នុងនោះស្រុកប្រតិបត្តិគីរីវង់៧៤នាក់ ស្រី១៨នាក់ ស្រុកកោះអណ្តែត៦០នាក់ ស្រី២៣នាក់ អង្គរកា១៦នាក់ ស្រី១១នាក់ ព្រៃកប្បាស១៧២នាក់ ស្រី៩៧នាក់ ស្រុកប្រតិបត្តិបាទី ៣៧នាក់ ស្រី១៥នាក់ និងមន្ទីរពេទ្យអង្គរបូរី ៣០នាក់ ស្រី១៦នាក់ ៕

ដកស្រង់ពី៖ កោះសន្តិភាព