Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការ រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៥ - ២០១៧ ខេត្ត ត្បូងឃ្មុំ

  • បោះពុម្ព

ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ នៅសាលាខេត្ត ត្បូងឃ្មុំ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីការ រៀបចំកម្មវិធី វិនិយោគបីឆ្នាំរំកិល ២០១៥ - ២០១៧ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត ត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញ ចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក នាយករដ្ឋបាល នាយក នាយករងទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធាន ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមការងារកសាងផែនការខេត្ត និង មន្រ្តីសាលាខេត្ត ជាច្រើនរូបទៀត។

លោក អេង ណារ៉េត ប្រធានមន្ទីផែនការខេត្ត បានធ្វើររបាយការណ៍បញ្ជាក់ថា៖ ការកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល រាជធានីខេត្ត គឺដើម្បីបម្លែងខ្លឹមសារ នៃផែនការអភិវឌ្ឍន៍ខេត្ត ឲ្យទៅជាសកម្មភាព ឬ សេវាជាក់ស្តែង សំដៅលើកកម្ពស់ ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ នៅក្នុងខេត្ត សម្រាប់រយៈពេលបីឆ្នាំ និងត្រូវធ្វើបច្ចុប្បន្នភាព ជារៀងរាល់ឆ្នាំ ចំពោះដំណើរ ការកសាង កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្តនេះ ជាផ្នែកមួយ នៃការអនុវត្ត គោលនយោបាយ វិមជ្ឍការ និង វិសហមជ្ឍការ នៅថ្នាក់រដ្ឋបាល ក្រោមជាតិជាមួយ និងច្បាប់គ្រងគ្រងរ ដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងគោលបំណង ដើម្បីធានាឲ្យមាន គណនេយ្យភាពពិតប្រាកដ ជូនប្រជាពលរដ្ឋ ដែលបានលើកគម្រោង អភិវឌ្ឍន៍ ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខ្លួន។

ឯកឧត្តម លី ឡេង បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនាពេលនេះ រៀបចំឡើង ក្នុងគោលបំណង ផ្សព្វផ្សាយពីការរៀបចំ កម្មវិធីវិនិយោគ បីឆ្នាំរំកិល ដល់គ្រប់អ្នកពាក់ព័ន្ធ និង ដើម្បីរៀបចំបញ្ជី សំណើរគម្រោងអាទិភាព សម្រាប់កម្មវិធីវិ និយោគបីឆ្នាំរំកិល ( ២០១៥-២០១៧) របស់ខេត្ត។

ឯកឧត្តម ក៍មានប្រសាសន៍បន្តទៀតថា ៖ នេះគឺជាសក្ខីភាពមួយ ដ៏មានតម្លៃដែលឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការអនុវត្តតួនាទី ភារកិច្ចប្រកបដោស្មារតី ទទួលខុសត្រូវខ្ពស់ របស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិ ក្នុងការប្រត្តិបត្តិច្បាប់ ស្តីពីការគ្រប់គ្រ ងរដ្ឋាភិបាល រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អនុក្រឹត្យស្តីពី ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំ រំកិលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ប្រកាសស្តីពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីណែនាំ បច្ចេកទេសស្តីពី ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិ និយោគបីឆ្នាំរំកិល របស់ក្រុង ស្រុក និងគោលការណ៏ណែនាំ ស្តីពីការកសាង កម្មវិធី វិនិយោគរបស់ឃុំ សង្កាត់ ដោយយកចិត្តទុកដាក់ខ្ពស់ ។

ឯកឧត្ដម បានថ្លែងនូវការ កោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័នានា ដែលបានមកចូលរួម ក្នុងកិច្ចប្រជុំនេះ ព្រមទាំងផ្ដាំផ្ញើរ ដល់មន្ទីរ អង្គភាព ដែរពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាខិតខំ បំពេញកាតព្វកិច្ច របស់អង្គភាពឲ្យបានល្អប្រសើរ ៕