Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួង​អប់រំ​នឹង​រៀបចំ​ប្រឡង​សិស្ស​ឆ្នើម​ពី​ការ​បង្កើត​គម្រោង​«​បំណងប្រាថ្នា​»​ចាប់ពី​ថ្នាក់​ទី​៧​ ដល់​១២

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រឡងសិស្សឆ្នើមបំណងបង្កើតគម្រោងសម្រាប់សិស្សថ្នាក់ទី៧ដល់១២ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ស្ដីពីព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស

លើកទី១ ការសិក្សាដោយការបង្កើតគម្រោង «បំណងប្រាថ្នា»ថា ក្រសួងនឹងរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស

លើកទី១ : ការសិក្សាដោយការបង្កើតគម្រោង «បំណងប្រាថ្នា» ដែលជាការប្រកួតតាមបែបការសិក្សា ដោយការបង្កើតគម្រោងលើកដំបូងបំផុតសម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថានសិក្សារដ្ឋ និង ឯកជនទូទាំងប្រទេស ។

ក្រសួងថា ព្រឹត្តិការណ៍ «បំណងប្រាថ្នា» មានគោលដៅលើកកម្ពស់ការរៀនរបស់សិស្សដោយវិធីសាស្ត្ររៀនបែបថ្មី គឺការរៀនតាមបែបសហការ ការរៀន ដោយការត្រិះរិះពិចារណា ការរៀនដោយការដោះស្រាយបញ្ហា និងការរៀនដោយការបង្កើតគម្រោង ។

គាំទ្រដល់សិស្សក្នុងការសម្រេចបានដល់កម្រិតកំពូលនៃពុទ្ធិសម្បទា ដែលទទួលបានពីការមេរៀននីមួយៗ នៅក្នុងកម្មវិធីសិក្សាជាតិ ដោយយកទៅបង្កើតជាគម្រោង ។

លើកទឹកចិត្តដល់ការចែករំលែក ការពិភាក្សា ការកែលម្អ និងការដកស្រង់បទពិសោធ ក្នុងចំណោម សិស្សានុសិស្សនូវស្នាដៃលទ្ធផលគម្រោងដែលពួកគេបង្កើតបានលក្ខណៈពិសេសនៃព្រឹត្តិការណ៍ «បំណងប្រាថ្នា» គឺការរួមបញ្ចូលគ្នារវាងការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើមេរៀននីមួយៗនៃមុខវិជ្ជាជាមួយការប្រកួតប្រជែងរវាងសិស្សានុសិស្សនៅលើវេទិកាឌីជីថល និងការ ប្រមូលផ្តុំសិស្សដែលមានសក្តានុពលក្នុងការស្រាវជ្រាវគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ។

ក្រសួងបន្តថា ក្រសួងចាត់ទុកព្រឹត្តិការណ៍ «បំណងប្រាថ្នា» ថាជាជម្រើសមួយនៃឧត្តមានុវត្តអប់រំ ដោយវិធីសាស្ត្របង្រៀនបែបថ្មី ដែលអាចលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស ។

លើសពីនេះទៅទៀតលទ្ធផលនៃការសិក្សា និងការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍នេះ គឺជាមាតិកាឌីជីថលដ៏សម្បូរបែបដែលសិស្សអាចចូលរួមបង្កើត និងចែករំលែក ។

ក្រសួងលើកឡើងថា សិស្សថ្នាក់ទី៧ ដល់ទី១២ នៃគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេសអាចចូលរួមនៅក្នុងការប្រកួតនេះតាមជំហានសំខាន់ៗចំនួន៥ដូចខាងក្រោម ៖

១ជំហានទី១. ការចុះឈ្មោះនៅលើវេទិកាឌីជីថលសិស្សត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន និងត្រូវសម្រេចចិត្តជ្រើសរើសប្រធានបទសម្រាប់ការសរសេរគម្រោង ។ ជាគោលការណ៍សិស្សត្រូវជ្រើសរើសប្រធានបទ សម្រាប់ការសរសេរគម្រោងដោយយកចេញពី

«មេរៀន» ណាមួយនៃមុខវិជ្ជាមួយ ។ ទោះបីសិស្ស អាចប្រើប្រាស់គំនិត ឬចំណេះដឹងពីមេរៀនដទៃ ឬ ពីមុខវិជ្ជាដទៃដើម្បីគាំទ្រដល់ការសរសេរគម្រោងរបស់ខ្លួនក៏ដោយ ប៉ុន្តែពួកគេត្រូវឈរលើមូលដ្ឋាននៃការជ្រើសរើសមេរៀនតែមួយគត់ចេញពីមុខវិជ្ជាមួយនៃសៀវភៅសិក្សាគោលរបស់ក្រសួង ។

២. ជំហានទី២. ការប្រកាសរកដៃគូ និងការបង្កើតក្រុមបន្ទាប់ពីសិស្សម្នាក់ៗបានចុះឈ្មោះ និងមានប្រធានបទរៀងៗ ខ្លួនហើយ គឺឈានចូលដល់ដំណាក់កាល ដែលសិស្សត្រូវចាប់ដៃគូបង្កើតក្រុម ជាមួយសិស្សដែលមកពីថ្នាក់ ឬ សាលារៀនដទៃ ។ ៣.

ជំហានទី៣. ការរៀបចំបង្កើតគម្រោង ការប្រមូលព័ត៌មាន និងការសរសេររបាយការណ៍ នៅពេល ដែលក្រុមសិស្សនីមួយៗ ត្រូវបានបង្កើតរួច ដោយមានប្រធានបទរួមគ្នារួចមកពួកគេត្រូវនាំគ្នាត្រិះរិះ ពិចារណាស្វែងរកនូវ បញ្ហាជាក់លាក់មួយដែលកើតមាននៅក្នុងសង្គម ឬ ក្នុងជីវភាពប្រចាំថ្ងៃ ដូចជា វិស័យបរិស្ថាន សង្គម វប្បធម៌ ទឹកស្អាត អនាម័យ សុខភាព អគ្គិសនី អប់រំ….។

៤.ជំហានទី៤ ការពិគ្រោះយោបល់ និងកែលម្អ ក្រុមសិស្សនីមួយៗ អាចធ្វើការដោយឯករាជ្យ ឬ ដោយមានការចូលរួមជាមួយ «អ្នកពិគ្រោះយោបល់» ដែលជាគរុសិស្ស-និស្សិត ឬ និស្សិត ដែលមាន ជំនាញ ឬ ចំណាប់អារម្មណ៍លើប្រធានបទដូចគ្នា ជាមួយក្រុមសិស្ស។

៥. ជំហានទី៥. ការផ្ញើកញ្ចប់របាយការណ៍ រួមមានរូបថត បទបង្ហាញវីដេអូ និងរបាយការណ៍ នៅគម្រោងមកកាន់គណៈកម្មការព្រឹត្តិការណ៍ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់លទ្ធផល ។

ជាមួយគ្នានោះដែរក្រសួងឲ្យ សិស្សានុសិស្សដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះនឹងទទួលបានការលើកទឹកចិត្តពីក្រសួងអប់រំ យុវជន និងកីឡា នូវការបន្ថែមពិន្ទុសម្រាប់លទ្ធផលនៃការសិក្សាប្រចាំឆ្នាំ ប្រសិនបើពិន្ទុនៃគម្រោងបានលើសពី ៧០% ឡើងទៅ ។

សិស្ស ឬ ក្រុមសិស្សទាំងឡាយណា ដែលស្ថិតនៅលំដាប់ ៥% ចុងក្រោយទូទាំងប្រទេស នៃមុខ វិជ្ជានីមួយៗ នៅតាមថ្នាក់នីមួយៗ នឹងត្រូវបញ្ចូលជាចង្កោមសិស្សសក្តានុពល នៃក្រសួង។ គម្រោង ដែលត្រូវបាន វាយតម្លៃថាមាន «គុណតម្លៃ ខ្ពស់ នឹងត្រូវទទួលថវិកាគាំទ្រសម្រាប់អនុវត្ត »។

ក្រុមសិស្សដែលទទួលចំណាត់ថ្នាក់ លេខ ១ ដល់លេខ ៣ សម្រាប់មុខវិជ្ជា និងកម្រិតថ្នាក់នីមួយៗ នឹងទទួលបានប័ណ្ណសរសើរ និងរង្វាន់មួយចំនួន៕

ដកស្រង់ពី៖ កោះសន្តិភាព