Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីណែនាំដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការសិក្សានៅសាលាជាតិពន្ធដារ តាមអនឡាញ (Video inside)

  • បោះពុម្ព

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំ ស្តីពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា នៅសាលាជាតិពន្ធដារ តាមអនឡាញ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនានេះ។

ប្រព័ន្ធគ្រប់គ្រងការសិក្សានៅសាលាជាតិពន្ធដារ តាមអនឡាញនឹងផ្តល់ប្រយោជន៍ដល់អ្នកជាប់ពន្ធ សិស្សានុសិស្ស ភ្នាក់ងារសេវាកម្មពន្ធដារ និងសាធារណជនទាំងអស់ដូចខាងក្រោម៖

* ចុះឈ្មោះចូលរៀនវគ្គសិក្សាតាមអនឡាញ (Online Registration)

* បង់ថ្លៃសិក្សាតាមអនឡាញ

* តាមដានកម្មវិធីសិក្សា (វគ្គសិក្សា កាលវិភាគសិក្សា និងវត្តមាន)

* ត្រួតពិនិត្យប្រវត្តិសិក្សារបស់ខ្លួន និងពិនិត្យព្រឹត្តិបត្រពិន្ទុនៃវគ្គសិក្សានីមួយៗ

* ទាញយកឯកសារមេរៀន និងទទួលបានដំណឹងផ្សេងៗ ស្តីពីការសិក្សានៅសាលាជាតិពន្ធដារ៕

 

ដកស្រង់ពី៖ Fresh News