Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​មន្ទីរ​ពហុ​ព្យ​បាល និង​សម្ភព អង្គរ​ពេជ្រ​ចំបក់ ស្ថិត​នៅ​ឃុំ​ចំបក់ ស្រុក​បាទី​

  • បោះពុម្ព

ខេត្តតាកែវ ៖ លោកភួង ឈីម អភិបាលស្រុកបាទី បានប្រាប់កោះសន្តិភាពយើងនៅព្រឹក ថ្ងៃទី១៦ ខែមិថុនា ២០២១នេះថា បន្ទាប់ពីរកឃើញថា មន្ទីរពេទ្យឯកជន មានអ្នកជំងឺវិជ្ជមានកូវីដ១៩ នោះកាលពីថ្ងៃទី១៥ ម្សិលមិញរួចមក លោកបានដឹកនាំក្រុមចំរុះស្រុកចុះបិទភ្លាមៗផងដែរ រួចក៏បានរាយការណ៍អោយលោកអភិបាលខេត្តៗក៏បានចេញលិខិត សម្រេចផ្អាកជាបណ្ដោះអាសន្ននូវមន្ទីរពហុព្យបាល និងសម្ភព អង្គរពេជ្រចំបក់ ស្ថិតនៅឃុំចំបក់ ស្រុកបាទី។

លោកអភិបាលស្រុកបាទីបានបន្តទៀតថា ភ្លាមៗខាង រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីសម្រេចផ្អាកជាបណ្តោះអាសន្ននូវដំណើរការរបស់មន្ទីរពហុព្យបាល និងសម្ភពអង្គរពេជ្រចំបក់ដែលមានទីតាំងនៅភូមិសីហា ឃុំចំបក់ស្រុកបាទី

ដែលជាទីតាំងមានអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ និងម្នាក់ទៀត បានប៉ះពាល់ផ្ទាល់ និងដោយប្រយោលប្រមាណជាង១០នាក់ ហើយចំពោះអ្នកជំងឺកូវីដ១៩ ម្នាក់ និងអ្នកប៉ះពាល់ដោយផ្ទាល់ម្នាក់ ត្រូវយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ហើយចំពោះអ្នកប៉ះពាល់ដោយប្រយោលជាង១០នាក់និងត្រូវអោយធ្វើចត្តាឡីស័ក នៅផ្ទះរបស់ពួកគាត់ ។

អ្នកជំងឺកូវីដ១៩ ភាគច្រើនបានពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ។

ដោយចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រយៈពេល១៤ថ្ងៃ ឬក៏រហូតដល់មានការជូនដំណឹងសារជាថ្មី ៕

ដកស្រង់ពី៖ កោះសន្តិភាព