Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​ផា​កពិន័យ​បទល្មើស​ចរាចរណ៍​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​«APP»​តាម​ទូរស័ព្ទ​ដៃ ​និង​ដាក់​ដំណើរការ​ចុងឆ្នាំ​នេះ ​ឬ​ដើមឆ្នាំ​ក្រោយ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គស្នងការដ្ឋាននគរបាលជាតិបានកំពុងពន្លឿនក្នុងការផាកពិន័យបទល្មើសចរាចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា«APP» ទូរស័ព្ទដៃស្មាតហ្វូនចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ និងដាក់អនុវត្តនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យកោះសន្តិភាពដឹង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ថា «ការដាក់ប្រព័ន្ធបច្ចេកវិទ្យា«APP»ដើម្បីត្រួតពិនិត្យបទ ល្មើសចរាចរណ៍នេះ ទាល់តែស្នើសុំទៅសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសិន ។

ប៉ុន្តែតាម ការគ្រោងទុកអាចចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ» ។

អ្នកនាំពាក្យក៏បានឲ្យដឹងថា ការដាក់បច្ចេកវិទ្យា «APP» នេះនឹងទទួលបានភាពជាវិជ្ជាមានក្នុងការគ្រប់គ្រងគ្រោះថ្នាក់ចរាចរណ៍នឹងជួយជំនួសបងប្អូនសមត្ថកិច្ចដែលឈរហាលថ្ងៃ ។

ជាងនេះ ប្រព័ន្ធនេះនឹងមានមូលដ្ឋានច្បាស់លាស់ក្នុងការពិន័យនិងដាក់ទោសទណ្ឌទៅលើបងប្អូនដែលមិនគោរពច្បាប់ចរាចរណ៍ ដែលវានឹងឆ្លើយតបនឹងការរឹតបណ្តឹង ការអនុវត្តច្បាប់ស្តីពីច្បាប់ ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ថយចុះ និងកាត់បន្ថយសោនាថកម្មថវិការជាតិជាដើម» ។

លោកថា ប្រព័ន្ធបច្ចេកវិទ្យា«APP» នេះគ្រាន់តែស្គែនទម្រង់ប៉ុណ្ណោះនឹងទទួលបានទិន្នន័យដែលវាអាចជំនួសការងារជាច្រើនទៀត ។

ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃកំពុងពន្លឿនការរៀបចំនីតិវិធីអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន ដើម្បីពង្រឹងការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក ។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជា តិសុវត្ថិភាពចរា ចរណ៍ផ្លូវគោក(គ.ស.ច.គ) បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀ បចំនីតិវិធីអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរ

ដើម្បីពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាច រណ៍ផ្លូវគោក ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួងផងដែរ ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក ក្រសួងដឹកជញ្ជូនបានឲ្យដឹងថា នីតិវិធីនៃការកាត់ពិន្ទុបណ្ណបើកបរ និងត្រូវធ្វើឡើងតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូនដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

ប្រភពថា បច្ចុប្បន្នក្រុមការងារជំនាញនៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាមួយនេះឡើង ។

កម្មវិធីនេះអាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម ។

គួរកត់សម្គាល់ផងដែរថា យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈបើអ្នកបើកបរចង់បានបណ្ណបើកបរថ្មីត្រូវរៀន និងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ ។

ថ្លែងទៅកាន់កិច្ចប្រជុំនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើក ទឹកចិត្តឱ្យអង្គប្រជុំពិភាក្សា ផ្លាស់ប្ដូរយោបល់ផ្ដល់ធាតុចូលសំខាន់ៗ ដើម្បីកែសម្រួលនីតិវិធីអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរនេះកាន់តែប្រសើរឡើង ដើម្បីឈានដល់ការធ្វើបទបង្ហាញជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកមុននឹងសម្រេចឈានទៅអនុវត្តជាក់ស្តែង ។

បន្ថែមពីលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានប្តេជ្ញាត្រៀមសហការ និងចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញបច្ចេកទេស ដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះឱ្យបានជោគជ័យក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសម្តែងនូវការកោតសរសើរ និងគាំទ្រដោយស្មោះចំពោះគំនិតផ្តួចផ្តើមនេះដែលជាការឆ្លុះបញ្ចាំងនូវមោទនភាពរបស់ជាតិយ៉ាងពិតប្រាកដ ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានគួសបញ្ជាក់ពីសារៈ សំខាន់នៃការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពទៅដល់គ្រប់ស្រទាប់មហាជនទាំងអស់ ជាពិសេសអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ

គ្រឹះស្ថានអប់រំ តាមមូលដ្ឋាន គ្រប់ស្ថា ប័នគ្រប់គ្រងរបស់រដ្ឋនិងឯកជន អំពីនីតិវិធីនៃការ កាត់ពិន្ទុបណ្ណបើកបរតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន ៕

ដកស្រង់ពី៖ កោះសន្តិភាព