Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលអំណោយម៉ាស់ចំនួន៣០ម៉ឺន និងម៉ាស៊ីនបាញ់សម្លាប់មេរោគ ចំនួន២គ្រឿងពីវិស័យឯកជន

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលអំណោយជាម៉ាស់ ចំនួន៣០ម៉ឺន និងម៉ាស៊ីនសម្រាប់បាញ់សម្លាប់មេរោគ ចំនួន២គ្រឿង ពីក្រុមហ៊ុន LIXIN GROUP នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រុមហ៊ុន LIXIN GROUP ដែលបានផ្តល់នូវម៉ាស៊ីនបាញ់សម្លាប់មេរោគ ចំនួន២គ្រឿង ព្រមទាំងម៉ាស់ ចំនួន៣០ម៉ឺនម៉ាស់ ជំនួយនេះពិតជាសារសំខាន់ដល់ កងកម្លាំងនគរបាលជាតិ ក្នុងខណៈពេលដែលកំពុងតែចូលរួមក្នុងការតស៊ូ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

លោកគូសបញ្ជាក់ថា អំណោយនេះបានឆ្លុះបញ្ចាំងអំពីទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុន LIXIN GROUP ដែលបានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាការរួមចំណែកពង្រឹងស្មារតីកងកម្លាំង ក្នុងការថែរក្សាសុខភាពសាធារណៈ សុខភាព អាយុជីវិតពលរដ្ឋ និងសង្គមជាតិផងដែរ។

ជំនួសមុខឲ្យថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ និងកងកម្លាំងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង សូមថ្លែងអំណរគុណ និងជូនពរចំពោះថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកក្រុមហ៊ុន LIXIN GROUP សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ទទួលបានជោគជ័យ លើគ្រប់ធុរកិច្ចរបស់ខ្លួន និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងពិធីប្រគល់-ទទួលនេះ នាយកក្រុមហ៊ុន LIXIN GROUP បានថ្លែងថា ក្រុមហ៊ុនមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយស ដែលមានឱកាស ចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ជាមួយកងកម្លាំងនគរបាលជាតិ។ នាយកក្រុមហ៊ុនរូបនេះ បានបន្តថា ក្រុមហ៊ុន LIXIN GROUP បានបំពេញធុរកិច្ចនៅកម្ពុជា ជិត៨ឆ្នាំកន្លងមកហើយ និងបានផ្តល់កាងារជូនប្រជាជនខ្មែរប្រមាណជា ពីរពាន់កន្លែង។

នាយកក្រុមហ៊ុន LIXIN GROUP បញ្ជាក់ថា ក្រុមហ៊ុនក៏ធ្លាប់បានផ្តល់ជូននូវសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅបណ្តាស្ថាប័នរដ្ឋមួយចំនួន និងបានធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីសាធារណ: មណ្ឌលចត្តាឡីស័ក និងចំណតរថយន្ដក្រុងជាដើម។

គួរបញ្ជាក់ថា នេះជាការប្រគល់អំណោយលើកទី២ហើយ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានប្រគល់អំណោយជាថ្នាំសម្រាប់បាញ់សម្លាប់មេរោគ

ដែលមានតម្លៃស្មើ ១៣,៨១០ដុល្លារ និងបានផ្តល់សេវាកម្ម បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណអគារអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ៕

ដកស្រង់ពី៖ Fresh News