Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពាណិជ្ជករខ្មែរ បោះទុនវិនិយោគ ជាង១០០លានដុល្លារ អភិវឌ្ឍន៍លំនៅស្ថានទំនើប លើកកម្ពស់ សោភណ្ឌភាពទីក្រុង

  • បោះពុម្ព

ភ្នំពេញ៖ ពាណិជ្ជកម្មខ្មែរ ដែលមានសមត្ថភាព និងដើមទុន បានសម្រេចចិត្ត បោះទុននូវទឹកប្រាក់ ប្រមាណជាង ១០០ លាន ដុល្លារអាម៉េរិក វិនិយោគលើកា អភិវឌ្ឍន៍លំនៅស្ថាន បែបលក្ខណៈទំនើប ដែលឈ្មោះថា បុរី The Mekong Royal ដើម្បីជួយលើកកម្ពស់ សោភណ្ឌភាព រាជនីភ្នំពេញ ។

ប្រធានផ្នែកលក់ នៃគម្រោង អភិវឌ្ឍន៍បុរី The Mekong Royal កញ្ញា ចេវ សុឃុន បានផ្តល់បទ សម្ភាសន៍ដល់អ្នក យកព័ត៌មាន ដឹងថា គម្រោងអភិវឌ្ឍន៍បុរី The Mekong Royal ជំហានទី១ បានចាប់ផ្តើមបានរយៈពេល ប្រមាណ ៧ខែ មកហើយ ដោយគិតមកដល់ ពេលនេះ បានសាងសង់រួចំនួន ៤០ភាគរយ និងលក់អស់ជាង ៦០ភាគរយហើយ ។

បុរី The Mekong Royal ជំហានទី១ កំពុងអភិវឌ្ឍន៍ លំនៅស្ថានលើផ្ទៃដី ១៣ហិកតា ស្ថិតតាមបណ្តាយ ផ្លូវជាតិលេខ៦A ក្នុងសង្កាត់ ព្រែក លៀប ខណ្ឌ ជ្រោយចង្វា រាជធានី ភ្នំពេញ ដែល ចម្ងាយ ប្រមាណ៥ គីឡូម៉ែត្រប៉ុណ្ណោះ ពី ស្ពាន ជ្រោយចង្វា។ ខាងក្រោមនេះជាវីដេអូ នៃកិច្ចសម្ភាសន៍ រវាងអ្នកព័ត៌មាននិង ប្រធានផ្នែកលក់ បុរី The Mekong Royal ។

ដកស្រងពី៖ដើមអម្ពិល