Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២ខែដើមឆ្នាំ កម្ពុជានាំចេញអង្ករ បានជាង៧ម៉ឺនតោន កើនឡើង៥១ភាគរយ

  • បោះពុម្ព

ភ្នំពេញ៖ ប្រទេសកម្ពុជា បាននាំអង្ករ ចេញបានចំនួន ៧៣៥៩៧ តោននៅក្នុងរយៈពេល ២ដើម ឆ្នាំ២០១៥នេះ ដែលចំនួននេះ បានកើនឡើង ៥១.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៤

នេះបើយោងតាម របាយការណ៍ ស្ថានភាព នៃការនាំចេញ អង្ករកម្ពុជា របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញ បែបបទនាំចេញអង្ករ ដែលទទួលបាន នៅរសៀលថ្ងៃទី៣ ខែមីនានេះ។

របាយការណ៍ ដដែលឲ្យដឹងថា ប្រទេសចិន បានចូលអង្ករ របស់កម្ពុជាច្រើនជាងគេ ចំនួន ១៧៧៩៦តោន លេខ២ ប្រទេសបារាំង ១២ ៣៨១តោន,ទី៣ -ប្រទេសម៉ាឡេស៊ី ចំនួន ៩៤៨០តោន ខណៈក្រុមហ៊ុន ដែលនាំចេញអង្ករ បានច្រើនជាងគេរួមមាន ទី១ -ក្រុមហ៊ុនខ្មែរហ្វូដ របស់ឧកញ៉ា គឹម សាវុធ បាន១២៩០៩តោន លេខ២ ក្រុមហ៊ុន Amru Rice របស់លោក សុង សារ៉ន ចំនួន ៥១៩០តោន និងលេខ ក្រុមហ៊ុនបៃតង របស់ឧកញ៉ា ភូ ពុយ ចំនួន ៥០៥៧តោន ៕

 

 

ដកស្រង់ពី៖ដើមអម្ពិល