បណ្តាញសង្គម

មន្ត្រីចម្រុះ ការពារតំបន់ឡូត៍ អភិរក្ស អតីតឡូត៍លេខ១ បើកដៃឲ្យឈ្មួញ ចូលវាយអួន នៅពេលយប់

កំពង់ឆ្នាំងៈ ការនេសាទ វាយអួននៅ ក្នុងតំបន់ឡូត៍អភិរក្ស អតីតឡូត៍លេខ១ ស្ថិតនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានគេ រាយការណ៍ថា បានកើតឡើង ជារៀងរាល់យប់ ជាក់ស្តែង នៅវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥

  អ្នកយកព័ត៌មាន យើងបានចុះទៅ ជួបប្រទះការវាយអួន និងអូសយ៉ាំងកាវ បាននិងកំពុងកើត មាននៅចំណុចរាំងជ្រុំ ស្ថិតនៅក្នុង តំបន់ឡូត៍អភិរក្ស ដែលមានមន្ត្រីបរិស្ថាន តំបន់ប្រើប្រាស់ច្រើនយ៉ាង ស្រុកកំពង់លែង ដែលគេស្គាល់ឈ្មោះ ភាព ក្រុមប្រឹក្សាឃុំ មន្ត្រី អ.ហ ស្រុកកំពង់លែង និងសហគមន៍នេសាទ ដែលមានប៉ុស្តិ៍ យាមនៅទីនោះ ចាំមើលផ្លូវ និងបើកភ្លើងខៀវ ។

ការនេសាទវាយអួន គេបានជួបប្រទះ នៅខាងមុខ ប៉ុស្តិ៍យាមតែម្តង ប៉ុន្តែមន្ត្រី ដែលឈរចុះការពារ តំបន់អភិរក្ស ខាងលើនេះ មិនបានធ្វើការ បង្ក្រាបនោះឡើយ ទោះយ៉ាងណា គេពុំដឹងច្បាស់ថា ការបើកឲ្យមានការ វាយអួនបែបនេះ ក្នុងមួយយប់ តម្លៃប៉ុន្មាននោះទេ គ្រាន់តែឮកម្មករ និយាយថា បើមិនឲ្យលុយ មន្ត្រីខាងលើ ពួកគេមិនអាចធ្វើការ នេសាទរបៀបនេះ បានឡើយ ។

យោងសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋផ្សេងទៀត បញ្ជាក់អះអាងបន្ថែមថា នៅក្នុងតំបន់នោះ គេក៏បានជួបប្រទះឃើញ មានសកម្មភាព ឆក់ត្រីប្រភេទក្តៅ និងត្រជាក់ជារៀងរាល់ ល្ងាចផងដែរ ។ ជុំវិញសេចក្តីរាយការណ៍ ខាងលលើនេះ គឺគ្រាន់ជាសារ មួយផ្ញើជូន ទៅអភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ក្នុងនាមជា គណៈបញ្ជាការ ឯកភាពខេត្ត គួរចាត់វិធាន ការបង្ក្រាប ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដកស្រង់ពី៖ដើមអម្ពិល