Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ ​បញ្ជាក់​ថា​មិន​ធ្វើ​ នាយករដ្ឋមន្ត្រី​ ដល់​អាយុ​ ៩០​ទេ

  • បោះពុម្ព

  ភ្នំពេញ៖ នៅក្នុងសង្កថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ សម្តេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា យ៉ាងហោចណាស់ ក៏សម្តេចអាចរស់នៅ បាន ៣០ឆ្នាំ ទៀតដែរ ប៉ុន្តែមិនមែន បានសេចក្តីថា សម្តេចធ្វើ នាយករដ្ឋមន្ត្រីដល់ អាយុ៩០ឆ្នាំនោះទេ ។

បើតាមសម្ដេចតេជោ ហ៊ុន សែន គឺការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីការ ចុះផ្សាយរបស់ កាសែតនៅហុងកុង ជាភាសាចិន នៅពេលដែល សម្ដេច បានមានប្រសាសន៍ នៅស្រុកកណ្ដាលស្ទឹង កាលពីឆ្នាំ២០០៥ ។ នៅក្នុងទិវាវប្បធម៌ជាតិ លើកទី១៧ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ និងពិធីបិទ មហោស្រពសិល្បៈ យុវជនទូទាំងប្រទេស ដែលប្រព្រឹត្ត ទៅនៅសាល សន្និសីទចតុម្មុខ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កាលនោះខ្ញុំមួម៉ៅ ខ្ញុំនិយាយថា ខ្ញុំនៅក្មេង ស្រាប់តែមានម្នាក់នោះ បាននិយាយថា លោក ហ៊ុន សែន មិនគួរយកអាយុ មកធ្វើជាលក្ខខណ្ឌ នៃការចូលនិវត្តន៍ទេ ។

នៅពេលនោះ ខ្ញុំប្រកាសថា «ខ្ញុំធ្វើនាយករដ្ឋមន្ត្រី ដល់អាយុ ៩០ឆ្នាំ » ព្រោះរឿងអីលោកឯងមក បង្គាប់បញ្ជាខ្ញុំ ព្រោះបញ្ហាវាស្ថិតនៅត្រង់ ប្រជាពលរដ្ឋ បោះឆ្នោតឲ្យតែប៉ុណ្ណោះ ។ សម្តេចតេជោ បានបន្ថែមថា ខ្ញុំគ្រាន់តែនិយាយថា ខ្ញុំនៅក្មេងណាស់ ពេលនោះខ្ញុំ និយាយនៅឆ្នាំ២០០៥ គឺ១០ឆ្នាំមុន ដែលកាលនោះ ខ្ញុំទើបមានអាយុ៥៣ ហើយ ឲ្យខ្ញុំទៅណាខ្ញុំ ។ ប៉ុន្តែដាក់ជាសំណួរ មើល ជួនកាល ខ្លួនយើងហ្នឹងអាយុ មិនបានដល់ ៩០ឆ្នាំផង កុំថាដល់ធ្វើការ ។

យ៉ាងណាក៏ដោយ ក៏កាលពីដើមឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញ មោទនភាពក្នុងការ កាន់តំណែងជា នាយករដ្ឋមន្ត្រី ៣០ឆ្នាំដោយបានទទួលស្គាល់ ទាំងគុណសម្បត្តិ និងគុណវិបត្តិ ក្នុងនាមជាអ្នកដឹកនាំ ប្រទេសកម្ពុជាក្នុងរយៈ ពេល ៣០ឆ្នាំមកនេះ និងបានបានបង្ហាញ នូវមោទនភាពចំពោះ សមិទ្ធផលទាំង ឡាយដែលសម្រេច បានក្នុងជីវិតនយោបាយ ជាប្រវត្តិសាស្ត្រនេះដែរ ។

សម្តេចតេជោថ្លែងថា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៥ ហ៊ុន សែន ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងការបរទេស ជាការរួមចំណែកដឹកនាំ ហើយពី ឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន ជានាយករដ្ឋមន្ត្រី ដែលគុណសម្បត្តិ និងគុណវិបត្តិ តែងតែកើតមាន ប៉ុន្តែសូមក្រឡេកមើលទៅក្រោយបន្តិច ។

នៅពេលខ្ញុំឡើង ធ្វើជានាយករដ្ឋមន្ត្រី នៅឆ្នាំ ១៩៨៥នោះ សង្គ្រាមហែកហួរ ប្រទេសនេះនៅឡើយ ។ សូមកុំភាន់ច្រឡំ បើគ្មានបាតដៃ ហ៊ុន សែន ទេក៏គ្មានកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ចេញមកដែរ ។

កុំសង្ឃឹម លើកិច្ចព្រមព្រៀង ប៉ារីសថា វាកើត ព្រោះ ហ៊ុន សែន ជាអ្នកទៅចរចា បើ ហ៊ុន សែន ប្រាប់សម្តេចហេង សំរិន និងសម្តេច ជា ស៊ីម ថាអត់បានទេ មិនចាំបាច់ ចរចាតទៅទៀត ដូច្នេះការវាយប្រយុទ្ធគ្នា នឹងមកដល់សព្វថ្ងៃនេះ ។ សម្តេចនាយក រដ្ឋមន្ត្រីថ្លែងថា យើងនិយាយ ពីសមិទ្ធផល នៃសន្តិភាព នយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមបើ ហ៊ុន សែន មិនចូលរូងខ្លាទេ តើចាប់ខ្លា បានដែរឬទេ ? ខ្ញុំបានប្រាប់ម្តាយខ្ញុំ និងម្តាយធំរបស់ខ្ញុំ ថា ម៉ែ និងធំ បើខ្ញុំមិនទៅ តើអ្នកណាទុកចិត្ត ។ បើខ្ញុំទៅខ្ញុំស្លាប់ ស្លាប់តែខ្ញុំ និងអ្នករួមដំណើរតែប៉ុន្មាន នាក់ប៉ុណ្ណោះ ប៉ុន្តែបើបានវិញបាន ផែនដីទាំងមូលតែម្តង ។

  ដូចអ្វីដែលបាន និយាយ UNTAC ប្រើលុយ ២០០០លានដុល្លារ បញ្ចប់សង្គ្រាមអត់បាន ប៉ុន្តែខ្ញុំ យកបានទាំងអស់ ប្រជាជនខ្មែររួមគ្នាកសាងប្រទេស។ ខ្ញុំជាអ្នកដឹកនាំកំណែ ទម្រង់ដីធ្លីតាំងពីឆ្នាំ១៩៨៥ ហើយបានប្រគល់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ៕

ដកស្រង់ពី៖ដើមអម្ពិល