Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ប្រើប្រាស់ ​និង​លើកកម្ពស់​ដល់​ការ​នាំ​ចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ

  • បោះពុម្ព

រាជធានីភ្នំពេញ៖ អតីតនាយិកាអង្គការសេដាកបានមើលឃើញថា ការបិទស្លាកសញ្ញា អំពីការអនុវត្តកសិកម្មល្អនៅលើផលិតផល នាពេលបច្ចុប្បន្ននេះវាបាននិងកំពុងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ខណៈផលិតផលដែលបិទស្លាកសញ្ញានេះដាក់លក់នៅលើទីផ្សារមានតម្លៃថ្លៃជាងផលិតធម្មតា។

លើសពីនេះទៀតវាចូលរួមលើកកម្ពស់ដល់ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានថែមទៀតផង។អ្នកស្រី តុង ចាន់ធាង អតីតនាយិកាអង្គការសេដាកបានឱ្យដឹងនៅថ្ងៃទី២០មិថុនានេះថា ការអនុវត្តកសិកម្មល្អនេះ

គេ សំដៅទៅលើគោលការណ៍សុវត្ថិភាពចំណីអាហារ ពិសេសកសិផល។ដូចនេះនៅពេលណាមានការបិទស្លាកលើកសិផល មានន័យថាអ្នកទិញមានទំនុកចិត្តនិងពេញចិត្តក្នុងការចំណាយ ដោយសារគាត់ឃើញការបិទនេះ វាមិនមែនចេះតែបិទបាននោះទេ ទាល់តែមានការទទួលស្គាល់ច្បាស់លាស់ទើបគេអនុញ្ញាតឱ្យប្រើស្លាកនេះទៅលើផលិតផល។

អតីតនាយិកាអង្គការជំនាញខាងកសិកម្មរូបនេះសង្គត់ធ្ងន់ថា«បើតាមយើងគាត់សម្គាល់ការដាក់ផលិតផលដែលបិទស្លាកការអនុវត្តកសិកម្មល្អនៅតាមផ្សារ មិនទាន់មានឃើញច្រើនប៉ុន្មានទេ ។

ប៉ុន្តែនៅឃើញថាខាងផ្សារ ឬហាងដាក់លក់ផលិតផលសុវត្ថិភាពនេះគាត់ទៅទិញពីខាងសហគមន៍ឬ អ្នកផលិតគោរពបានតាមស្តង់ដារ។

បើកសិផលកម្ពុជា ដែលបានបិទស្លាកការអនុវត្តកសិកម្មល្អ នេះ យើងជឿថា ពិតជាមានការទាក់ទាញ ហើយឥលូវនេះអ្នកបរិភោគ ពិសេសអ្នកនៅខាងក្រៅប្រទេសគេសំដៅទៅលើស្លាក់សញ្ញា ការអនុវត្តកសិកម្មល្អនេះ ខ្លាំងណាស់ព្រោះគេអត់ដឹងថាផលិតផលនេះ គេផលិតដោយបែបម៉េចនិងនៅកន្លែងណាគេអត់ស្គាល់ទេ ពោលគេជឿតែទៅលើស្លាកសញ្ញាដែលបានបិទនៅលើផលិតផល»។

យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេងសាខុន បង្ហាញថាការអនុវត្តកសិកម្មល្អកម្ពុជា (Cambodia Good Agricultural Practices, CamGAP) ត្រូវបានក្រុមការងារជំនាញអាស៊ានវាយតម្លៃថាបានអនុលោមពេញលេញតាមវិធាននៃការអនុវត្តកសិកម្មល្អអាស៊ាន

ដែលជាស្តង់ដារស្ម័គ្រចិត្តមួយត្រូវបានសហគមន៍សេដ្ឋកិច្ចអាស៊ានអនុម័តឱ្យប្រើប្រាស់ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃផលិតផលកសិកម្ម។

ឯកឧត្តមសង្កត់ធ្ងន់ថា«បច្ចុប្បន្ននេះ ការជំរុញការអនុវត្ត CamGAPមិនត្រឹមតែបាននិងកំពុងចូលរួមលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិផងដែរ»។

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មលើកឡើងថា ការចុះបញ្ជីកសិដ្ឋានអនុវត្តតាម CamGAP បានក្លាយជាយន្តការបច្ចេកទេសដ៏សំខាន់មួយដើម្បីធានាឱ្យបាននូវការគោរពប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួន ត្រឹមត្រូវច្បាស់លាស់តាមនិយាមសុវត្ថិភាពចំណីអាហារចំពោះប្រទេសនាំចូលកសិផលសំខាន់ៗរបស់កម្ពុជា។

ជាក់ស្តែង សម្រាប់ផលិតកម្មស្វាយ និងចេកអំបូងលឿង ការជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជន សហគមន៍ និងម្ចាស់ចម្ការ ចុះបញ្ជីកសិដ្ឋានអនុវត្តតាម CamGAP គឺដើមចមយ៉ាងសំខាន់ជួយឲ្យការចរចាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទជាមួយភាគីចិន

និងភាគីកូរ៉េ អំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ និងផ្លែចេកអំបូងលឿងស្រស់ ទៅកាន់ទីផ្សារប្រទេសទាំងពីរសម្រេចទទួលបានជោគជ័យ៕

ដកស្រង់ពី៖ កោះសន្តិភាព