Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រជុំពិនិត្យសំណើជ្រើសរើស លោក ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគ.ជ.ប មុនបើកកិច្ចប្រជុំពេញអង្គ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភាកម្ពុជា នឹងបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យសំណើសុំជ្រើសរើស លោក ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគ.ជ.ប មុនបើកកិច្ចប្រជុំពេញអង្គដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅពេលខាងមុខ។

កិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយមានការចូលរួមពីសមាជិកគណៈកម្មធិការអចិន្រ្តៃយ៍រដ្ឋសភា និងអគ្គលេខាធិការរដ្ឋសភាផងដែរ។ របៀបវារៈសម្រាប់កិច្ចប្រជុំព្រឹកនេះរួមមាន៖

១៖ ពិនិត្យសំណើសុំជ្រើសរើស លោក ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

២៖ ពិនិត្យសំណើសុំប្រកាសទទួលស្គាល់ លោក ម៉ែន កួន ជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំជំនួស លោក ប្រាជ្ញ ចន្ទ ដែលបានសុំលាលែង។

៣៖ ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យ ប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៦ និង៤៖ ពិនិត្យលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៃ រដ្ឋសភា ចំនួន៣រូបផងដែរ។

លោក ប្រាជ្ញ ចន្ទ ជាបេក្ខជនម្នាក់ក្នុងចំណោម២នាក់ ដែលគណបក្សឈ្នះឆ្នោតជ្រើសរើសដើម្បីឱ្យរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជាំប្រធានគ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក ដែលលាលែងពីតំណែង។

ក្នុងការដាក់ពាក្យនេះ មានបេក្ខជន២រូប នោះគឺ លោកប្រាជ្ញ ចន្ទ និងលោក ការ លាន។ ការរៀបចំនីតិវិធីជ្រើសរើសប្រធានគ.ជ.បថ្មី បានធ្វើឡើងបន្ទាប់ពី លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព លោកស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធាន(គ.ជ.ប)

កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣៕

ដកស្រង់ពី៖ Fresh News