Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មានខ្លីៗ​ប្រជុំសម្រេច​ថ្ងៃនេះ សាលា​រៀន​បន្ត​បិទ​ឬបើក​នឹង​ដឹង​ តំណាង​ផ្នែកអប់រំឯកជន និង​រដ្ឋមន្រ្តីក្រសួងអប់រំជួប​គ្នា​

  • បោះពុម្ព

នៅរសៀលថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន និងតំណាងមកពីវិស័យឯកជននឹងបើកកិច្ចប្រជុំជាផ្លូវការ តាមប្រព័ន្ធ Zoom ដើម្បីជជែកគ្នារកដំណោះស្រាយក្នុងការបើកដំណើរការសាលារៀនឡើងវិញ។

បើតាមតំណាងពីវិ័ស័យអប់រំឯកជន បានលើកសំណើរ៧ចំណុច រួមមានទី១. សំណើសុំបើកសាលារៀនឡើងវិញដោយថ្នាក់ឧត្តមសិក្សានិងថ្នាក់ k-12 រៀនជាលក្ខណៈ online plus ជាមួយការគោរពតាមគោលការណ៍ ស្តង់ដាវិធានការអនាម័យរបស់ក្រសួង អប់រំយុវជននិងកីឡា។

ទី២. សំណើសុំបិទត្រឹមទីតាំងដែលកើតមានជំងឺកូវីដ១៩ ឬទីតាំងដែលសង្ស័យដែលកើតមានជំងឺកូវីដ១៩ ចំពោះតែថ្នាក់ឬទីតាំងជាក់លាក់ណាមួយដែលមានកើតជំងឺកូវីដ១៩ឬដែលសង្ស័យកើតជំងឺកូវីដ១៩ ជាជាងការបិទសាលាទាំងមូលតែម្ដង។

ទី៣.សំណើសុំចាក់វ៉ាក់សាំងឲ្យបានពេញលេញចំពោះសិស្សនិស្សិតនិងបុគ្គលិកអប់រំផ្នែកឯកជន ជាពិសេសចំពោះសិស្សនិស្សិតនិងបុគ្គលិកអប់រំផ្នែកឯកជននៅតាមបណ្ដាលខេត្តនានាដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ដែលការចាក់វ៉ាក់សាំងនោះអាចធ្វើបាននៅតាមទីតាំងសាលាផ្ទាល់តែម្ដង។

ទី៤. សំណើសុំធនាគារជាតិនៃកម្ពុជាបន្ថយអត្រាការប្រាក់ពិសេសស្នើសុំបន្ថយអត្រាការប្រាក់កាតព្វកិច្ចចំពោះធនាគារឯកជនដើម្បីឲ្យធនាគារឯកជនមានលទ្ធភាពបន្ថយអត្រាការប្រាក់មកដល់គ្រឹះស្ថានអប់រំឯកជននិងស្នើសុំពន្យារពេលនៃការសងត្រឡប់វិញ។

ទី៥. សំណើសុំផ្អាកការបង់ថ្លៃសេវាបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស និងអាចទទួលបានអត្ថប្រយោជន៍ដែលផ្ដល់ដោយបសសជាធម្មតា។

ទី៦.សំណើសុំបង្កើតល្បឿនអ៊ីនធឺណិតសម្រាប់វិស័យអប់រំដោយស្នើសុំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បង្កើនល្បឿន អ៊ិនធើណេតឱ្យបានលឿនសម្រាប់វិស័យអប់រំដើម្បីឆ្លើយតបឱ្យបានល្អប្រសើរចំពោះការប្រើប្រាស់ក្នុងការរៀនតាមអនឡាញរបស់សិស្សនៅក្នុងបរិបទនៃជំងឺកូវីដ១៩និង

ទី៧. សំណើសុំព្យួរការបង់ពន្ធកាត់ទុកលើប្រាក់បៀវត្សបុគ្គលិកអប់រំផ្នែកឯកឯកជនបើអាចបន្ធូរបន្ថយត្រឹមរយៈពេល ៦ខែ។ លទ្ធផលប្រជុំសម្រេចយ៉ាងណា កម្ពុជាថ្មីនឹងផ្សាយជូនបន្តទៀត៕

ដកស្រង់ពី៖ កម្ពុជាថ្មី