Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅជនបទសុវត្ថិភាពទំាងកូវីដ និងចំណីអាហារ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នៅពេលជំងឺកូវីដ ១៩ បានរាតត្បាត មានពលរដ្ឋមួយចំនួនបានចាកចេញពីក្រុងភ្នំពេញ ទៅសម្រាកនៅតាមស្រុកភូមិទីជនបទ ដែលជាស្រុកកំណើត ដើម្បីសុវត្ថិភាព និងផ្លាស់ប្តូរបរិយាកាសផង ។

វាលស្រែ ចម្ការច្បារដំណាំ ត្រូវគេជឿថា ជាកន្លែងសុវត្ថិភាព គេចផុតពីជំងឺកូវីដ ១៩ ដែលឆ្លងតាមផ្លូវដង្ហើមនោះ ។អ្នកស្រី វាសនា ពលរដ្ឋនៅខេត្តសៀមរាប បាននិយាយថា នៅវាលស្រែ ជាកន្លែងសុវត្ថិភាពដោយសារពុំមានមនុស្សច្រើនដូចទីផ្សារ និងទីក្រុងនោះឡើយ ។

លើសពីនេះវាលស្រែ មានខ្យល់បរិសុទ្ធ ។ អ្នកស្រុកដែលនៅតែធ្វើស្រែចម្ការ មិនធ្វើដំណើរចាកចេញពីភូមិ ពួកគាត់ ហាក់បានគេចឆ្ងាយពីជំងឺកូវីដ ១៩ ។

«អ្នកភូមិខ្ញុំពេលទៅស្រែមិនពាក់ម៉ាសទេ ដោយសារយើងយល់ថា មិនស្ថិតនៅក្នុងចំណោមមនុស្សច្រើន ហើយនៅវាលស្រែមានខ្យល់បរិសុទ្ធ គ្មានជំងឺកូវីដ ១៩ឡើយ» ។

ទោះយ៉ាងណាកសិករខាងលើអះអាងនៅពេលត្រឡប់មកផ្ទះវិញ ឬត្រូវធ្វើដំណើរទៅផ្សារ និងចូលរួមកម្មវិធីបុណ្យទានផ្សេងៗកសិករនឹងពាក់ម៉ាស ការពារយ៉ាងប្រុងប្រយ័ត្នជាទីបំផុត ។

កសិករម្នាក់ទៀតនៅខេត្តកំពង់ឆ្នាំងក៍អះអាងដូចគ្នានេះដែរ ។ លោក មឿន បញ្ជាក់ថា នៅក្នុងចំណោមកសិករយើងទុកចិត្តគ្នា ប៉ុន្តែយើងខ្លាចតែមានអ្នកមកពីភ្នំពេញទេ ។

នៅពេលមានមនុស្សធ្វើដំណើរទៅពីភ្នំពេញ គឺយើងពាក់ម៉ាស ។ បើតាមកសិករនៅពេលផ្ទុះកូវីដ ១៩ បែបនេះ វាលស្រែជាទីសុវត្ថិភាពបំផុត ។

ក្រៅពីកសិករនៅតែបន្តធ្វើការដំាដុះកណ្តាលស្រែតាមទម្លាប់ ទីជនបទ បានទទួលស្វាគមន៍អ្នកភ្នំពេញធ្វើដំណើរទៅជាហូហែរហែដែលនៅពេលផ្ទុះកូវីដ ១៩ នេះ ។

លោក សុផល ដែលជាមន្ត្រីរាជការនៅភ្នំពេញ លោកបាននិយាយថា ចាប់តំាងពីខែមេសា មក លោកបាននាំក្រុមគ្រួសាររបស់លោកទៅសម្រាកនៅខេត្តកំពង់ចាម ដែលជាស្រុកកំណើត ។

លោកថា ការចំណាយពេលជាង ២ ខែនៅទីនោះ លោកបានធ្វើការដំាដុះបន្លែ និងចិញ្ចឹមមាន់ ដើម្បីផ្គត់ផ្គង់ជីវភាព និងបំបាត់ការអផ្សុក ឬការបារម្ភពីជំងឺកូវីដ ១៩ ផង ។

នៅពេលទៅដល់ស្រុកខ្ញុំហាក់ស្រឡះអារម្មណ៍មិនតាងតឹងតែរឿងកូវីដ ១៩ ហើយកូនៗគេមានសេរីភាព ដើរហើរក្នុងភូមិ ។

យើងដំាបន្លែហូប ហើយនៅជនការចំណាយតិចអ្វីៗយើងអាចំដុះបានមិនបាច់ទិញគេ ដូចនៅភ្នំពេញឡើយ ។

ជាការកត់សម្គាល់ មានមនុស្សមិនតិចទេដែលបានធ្វើដំណើរចាកចេញពីទីក្រុងទៅជនបទនៅពេលកូវីដ ១៩ ផ្ទុះឡើងនោះ ។

ពលរដ្ឋខ្លះបានធ្វើដំណើរទៅជនបទទំាងគ្រួសារតែម្តង ទៅភូមិស្រុកកំណើត ចំណែកពលរដ្ឋខ្លះទៀត ដែលបានទិញដីស្រែ ដីចម្ការ បានទៅធ្វើការដាំដុះលើដីរបស់ខ្លួន ដើម្បីគេចពីកូវីដ ១៩ ។

នៅជនបទពលរដ្ឋជឿជាក់ថា មានសុវត្ថិភាពចំពោះកូវីដ ១៩ ផង និងសុវត្ថិភាពលើអាហារ បន្លែត្រីសាច់ផង ៕

ដកស្រង់ពី៖ កោះសន្តិភាព