Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការប្រើប្រាស់ថាមពលកកើតឡើងវិញ ក្នុងវិស័យកសិកម្មកាត់បន្ថយការចំណាយរបស់កសិករ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំពុងជំរុញឲ្យកសិករប្រើប្រាស់ថាមពលកកើតឡើងវិញ ។

គោលដៅរបស់គម្រោង គឺធ្វើឱ្យកាន់តែប្រសើរនូវជីវភាពរស់នៅរបស់កសិករក្រីក្រតាមជនបទ ពិសេសខេត្តគោលដៅចំនួន ៥ គឺខេត្តកំពត កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តតាកែវ តាមរយៈការពង្រីកឱ្យកាន់តែទូលំទូលាយនូវការទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ (Renewable Energy Technology, RET) ក្នុងការគាំទ្រការផលិត ការកែច្នៃ និងការធ្វើអាជីវកម្មកសិកម្មរបស់កសិករ ។

ក្រសួងបានបញ្ជាក់ថា ទទ្ទឹមនឹងនេះ គម្រោងក៏បានពង្រីកទៅខេត្តទាំងអស់ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលកម្មវិធីនេះកំពុងអនុវត្តសកម្មភាពនៅទូទាំងប្រទេស កម្ពុជា ។ គម្រោង S-RET មានរយៈពេល ៥ ឆ្នាំ គឺចាប់ផ្តើមអនុវត្តពីខែតុលា ឆ្នាំ ២០១៦ ដល់ខែមិថុនា ឆ្នាំ ២០២១ (រួមទាំងការពន្យារការអនុវត្តគម្រោងរយៈ ៦ ខែ ដោយសារបញ្ហាកូវីដ ១៩) ។

គម្រោងនេះប្រើប្រាស់ថវិកាសរុបចំនួន ៤,៦ លានដុល្លារ ។«គោលបំណងសំខាន់របស់គម្រោងគឺគាំទ្រ និងជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ ក្នុងផលិតកម្មកសិកម្ម និងការកែច្នៃកសិផលរបស់កសិករ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលដែលមានប្រភពមិនស្ថិតស្ថេរ ដូចជាប្រេងឥន្ធនៈ ធ្យូងថ្ម និងចរន្តអគ្គិសនីពីបណ្ដាញរដ្ឋ ដែលសុទ្ធសឹងតែត្រូវចំណាយ ថវិកាគ្រួសារសម្រាប់ការប្រើប្រាស់ ។

លើសពីនេះទៀត ការប្រើប្រាស់ថាមពលកកើតឡើងវិញ បានផ្ដល់អត្ថប្រយោជន៍មហាសាលដល់សុវត្ថិភាព និងសុខមាលភាពសង្គមផងដែរ» នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី រហូតមដល់ពេលនេះមានក្រុមហ៊ុនឯកជន និងអង្គការដៃគូយ៉ាងតិចចំនួន ៩ បានសហប្រតិបត្តិការជាមួយក្រសួងដើម្បីដំឡើងប្រព័ន្ធថាមពលកកើតឡើងនៅតាមសហគមន៍ដល់កសិករ ។

ការអនុវត្តសកម្មភាពគម្រោងបានដំណើរការដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយវិស័យឯកជន និងអង្គភាពជំនាញទាំងឡាយដែលបាននិងកំពុងធ្វើអាជីវកម្មបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ក្នុងវិស័យកសិកម្ម ។

ហើយការធ្វើពិសោធន៍ និងធ្វើបង្ហាញឲ្យកសិករទទួលបានផលលើការដាំដុះ ចិញ្ចឹម និងកែច្នៃកសិផល ដោយផ្ទាល់ ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទានរបស់គម្រោង ៕

ដកស្រង់ពី៖ កោះសន្តិភាព