Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសូងព័ត៌មាន បូកសរុបលទ្ធផល ការងារវិស័យ ព័ត៌មាន និង សោតទស្សន៍ ឆ្នាំ២០១៤ និងលើកទិស ដៅឆ្នាំ ២០១៥

  • បោះពុម្ព

ភ្នំពេញ ៖ នៅទីស្តីការ ក្រសួងព័ត៌មាន ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥នេះមានរៀបចំ បូកសរុបការងារ លទ្ធផលព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០១៤ និងលើកទិសដៅឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម  ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមន្រ្តីក្រោមឱវាទ ជាច្រើននាក់ផងដែរ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ឆ្នាំ២០១៤ កន្លងទៅយើង សម្រេចបាន ការងារធំៗជាច្រើន តែយើង នៅតែពុំទាន់ពេញចិត្ត នៅឡើយ ព្រោះថា ការឆ្លើយតប នៃប្រព័ន្ធផ្សព្វផ្សាយ របស់យើងនៅយឺត ដែលករណីខ្លះ យើងរងចាំដល់ ការផ្សាយ ទើបយើងផ្សាយ ។ លោកបានបន្តថា វិទ្យុ FM នៅក្នុងប្រទេស របស់យើងមិន ទាន់ប្រទាក់ក្រឡាគ្នា ឲ្យបានល្អនៅឡើយទេ ជាពិសេសការបញ្ជូន ព័ត៌មានឲ្យជួយផ្សាយ បន្តគ្នាពីខេត្តមួយទៅ ខេត្តមួយ តាមរយៈយុទ្ធសាស្រ្ត របស់ខ្យង ដើម្បីយកឈ្នះទន្សាយ យើងធ្វើពុំទាន់បានល្អ នៅឡើយ ។

មន្ត្រីទទួលបន្ទុក នៅតាមបណ្តាខេត្ត នៅមិនទាន់ ចេះ របៀបធ្វើការឲ្យ រលូននៅឡើយ ។ ទន្ទឹមនឹងនោះ យើងនៅខ្វះសម្ភារៈ មួយចំនួនសម្រាប់ដំណើរការ ។ ក៏ប៉ុន្តែជាទូទៅ យើងអាចវាយ តម្លៃបានថា វិសាលភាព នៃការផ្សព្វផ្សាយ របស់យើង គ្រប់ដណ្តប់បាន នៅទូទាំងប្រទេស និងផ្សាយចេញ ទៅពិភពលោកខាងក្រៅ ទៀតផង ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបន្តទៀតថា ចំពោះបណ្តាញ ទំនាក់ទំនងសង្គមនានា ជាពិសេស បណ្តាញសង្គម ហ្វេសបុក (Facebook) បានក្លាយជាមធ្យោយ បានបញ្ជូនព័ត៌មាន ចែកចាយព័ត៌មាន និងធ្វើអត្ថាធិប្បាយ បញ្ចេញមតិយោបល់ ទៅវិញទៅមក យ៉ាងពេញនិយម តែមិនមែន ជាព័ត៌មានផ្លូវការ ដែលគួរឲ្យ ទុកចិត្តទាំងស្រុងនោះទេ ។ យើងនៅតែសង្កេតឃើញថា មនុស្សមួយចំនួន នៅតែយក Facebook ធ្វើជាវេទិកាជេរប្រមាថ មូលបង្កាច់ បំភ្លៃ បំផ្លើស ញុះញង់ អុជអាល បញ្ឆេះកំហឹង រើសអើង ជាតិសាសន៍ ប្រើរូបភាពកាត់ត ប្រើរូបភាព  អាសអាភាស កាត់តសំឡេង បញ្ចូលសំឡេងថ្មី ។ ល ។

ដែលធ្វើឲ្យ ច្របូកច្របល់ និងធ្វើឲ្យស្រអាប់ ដល់តម្លៃ នៃសីលធម៌សង្គម ។  អ្នកដែលប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម មិនល្អ ច្រើនលាក់ អត្តសញ្ញាណរបស់ខ្លួន និងជាអ្នករស់នៅក្រៅ ប្រទេស ដែលពុំយល់ ច្បាស់ពីស្ថានភាព ពិតនៅកម្ពុជា ។ ទោះជាយ៉ាងណា ក៏ដោយ ឯកឧត្តម បានវាយតម្លៃថា បណ្តាញទំនាក់ទំនងសង្គម នៅតែមាន សារៈសំខាន់បើ យើងប្រើប្រាស់ វាឲ្យត្រឹមត្រូវ ហើយក្រសួង មិនមានបំណង បិទបណ្តាញ ទំនាក់ទំនង សង្គមទាំងនោះទេ ៕

 

ដកស្រង់ពី៖ដើមអម្ពិល