Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូត​វៀតណាម​ចប់​អាណត្តិ​សាទរ​ចំពោះ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជាដែលចប់អាណត្តិបានសាទរចំពោះវិធានការការទប់ស្កាត់ជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជាបានដោយជោគជ័យ ។

ការសាទរនេះ ខណៈលោកទូត ត្រូវបានសម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបជាមួយលោក វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតប្រកបដោយជោគជ័យ ដែលបានខិតខំរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យកាន់តែរឹងមាំថែមទៀត នាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងទៅអនាគត ។

ចំណែកលោកទូតបានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ មុននឹងបញ្ចប់បេសកកម្មការទូតរយៈពេល៣ឆ្នាំកន្លះនេះ ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុកពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ និងសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា ។

លោកទូតបានបញ្ជាក់ថា «បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម នៅតែចងចាំ និងដឹងគុណជានិច្ចចំពោះប្រជាជនកម្ពុជា ដែលបានរួមវិភាគទាន ដើម្បីជាតិក្នុងការជួយគាំទ្រដល់ការតស៊ូរបស់ប្រជា-ពលរដ្ឋវៀតណាម ក្នុងការតស៊ូ ដើម្បីឯករាជ្យជាតិការរំដោះ និងការបង្រួបបង្រួមប្រទេសជាតិរហូតដល់ពេលបច្ចប្បន្ននេះ» ។

លោកបានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនានា និងការីកចម្រើនលើគ្រប់វិស័យដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោកបានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់ការគាំទ្រចំពោះបេសកកម្មការទូតរបស់ឯកឧត្តមឱ្យទទួលបានជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានោះដែរ លោកទូតបានសម្តែងនូវសេចក្តីរីករយ និងមានមោទនភាពយ៉ាងខ្លាំងក្លាដោយបានឃើញផ្ទាល់ភ្នែកនូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងមានការអភិវឌ្ឍខ្លាំងក្លារវាងប្រទេសទាំងពីរ ។

ជាពិសេស នាពេលកន្លងទៅនេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរ និងពិភាក្សាការងារសំខាន់ៗជាមួយគ្នាជាញឹកញាប់តាមរយៈប្រព័ន្ធវីដេអូ ហើយឯកឧត្តមសង្ឃឹមថា នាពេលខាងមុខនេះនៅពេលដែលជំងឺកូវីដ១៩ត្រូវបានបញ្ចប់ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយដែលបានឃើញនូវទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ ទោះបីប្រទេសទាំងពីរ ក៏ដូចជាពិភពលោកជួបប្រទះនូវវិបត្តិជំងឺកូវី១៩យ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។

ថ្នាក់ដឹកនាំប្រទេសទាំងពីរតែងតែបានផ្ញើសារ ដើម្បីអបអរសាទរ និងជូនពរគ្នាទៅវិញទៅមកគ្រប់ពិធីបុណ្យជាតិធំៗ ក៏ដូចជាព្រឹតិ្តការសំខាន់ៗរបស់ប្រទេសនីមួយៗ ។

ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំប្រទេសទាំងពីក៏បានផ្លាស់ប្តូរ និងពិភាក្សាការងារសំខាន់ៗ និងបញ្ហាមួយចំនួនដែលភាគីទាំងពីរយកចិត្តទុកដាក់ដោយឆ្លងតាមរយៈប្រព័ន្ធអនឡាញ ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងសភាវៀតណាម ដែលបានផ្តល់ជំនួយជាថវិកា បរិក្ខារពេទ្យ ម៉ាស់ ដល់រាជរដ្ឋាភិបាល អាជ្ញាធរ និងប្រជាពលរដ្ឋកម្ពុជា រួមមានថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ម៉ាស់សន្លឹកចំនួន ២លានម៉ាស់ ម៉ាស់N95ចំនួន១០ម៉ឺនម៉ាស់ និងម៉ាស៊ីនជំនួយដង្ហើមចំនួន ៨០០គ្រឿង ។

ដោយឡែករដ្ឋសភាវៀតណាមបានផ្តល់ជំនួយម៉ាស់ចំនួន ៣ម៉ឺនសន្លឹកដល់សភាកម្ពុជា ។

កាយវិការសប្បុរសធម៌ទាំងអស់នេះ ពិតជាបានរួមចំណែកដល់ការប្រយុទ្ធប្រឆាំង និងការរីករាលដាលនៃជំងឺកូវីដ១៩នៅព្រះរាជាណាចក្រកម្ពុជា ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរសរសើរចំពោះបក្សកុម្មុយនីស្ត រដ្ឋាភិបាល រដ្ឋសភា កងទ័ព និងប្រជាជនវៀតណាម ដែលសម្រចបានជោគជ័យក្នុងការអនុវត្តសេចក្តីសម្រេចមហាសន្និបាតបក្សកុម្មុយនីស្តលើកទី១២ ហើយបក្សកុម្មុយនីស្ត រដ្ឋាភិបាល រដ្ឋសភា កង់ទ័ព និងប្រជាជនវៀតណាម ពិតនឹងដណ្តើមជ័យជម្នះធំៗ និងថ្មីៗថែមទៀត ក្នុងការអនុវត្តសេចក្តីសម្រេចមហាសន្និបាតបក្សកុម្មុយនីស្តលើកទី១៣ ជាពិសេស ចាប់ពីក្រោយពេលដែលជំងឺកូវីដ១៩ ត្រូវបានផុតលត់ទៅ ។

សម្តេចប្រធានព្រឹទ្ធសភាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២០ របស់វៀតណាម និងជាប្រធាន AIPA របស់រដ្ឋសភាវៀតណាម ឆ្នាំ២០២០ ដែលទទួលបានជោគជ័យដ៏ល្អប្រសើរ ។

សម្តេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងសភាវៀតណាមចំពោះការគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២១ និងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ គ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នៅឆ្នាំ២០២២។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាស់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋសភា រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេងដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ក្នុងគ្រប់កាលៈទេសៈទាំងអស់ ។

ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ តាមពាកស្លោក «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិរឹងមាំ និងយូរអង្វែង»៕

ដកស្រង់ពិ៖ កោះសន្តិភាព