Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាល​រាជធានី​ ៖ អាជីវករ​ផ្សា​របឹង​កេងកង​ចំនួន​ជិត​២៧០​នាក់​ហើយ មាន​វិជ្ជមាន​កូ​វីដ​-១៩ គិត​ត្រឹម​រសៀល​ថ្ងៃទី​២៩ មិថុនា​នេះ​

  • បោះពុម្ព

ភ្នំពេញ ៖ មកដល់រសៀលថ្ងៃទី២៩ មិថុនា បងប្អូនអាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋនៅជុំវិញផ្សារ បឹងកេងកងចំនួនជិត២៧០នាក់ហើយ ពិនិត្យឃើញថា មានវិជ្ជមានកូវីដ-១៩ ហើយករណីនេះអាជ្ញាធររាជធានីបាននឹងកំពុងយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល។

នេះបើតាមការបញ្ជាក់របស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩មិថុនានេះ នៅសាលារាជធានីភ្នំពេញ។លោកឃួង ស្រេង បានមានប្រសាសន៍ថា គិតមកដល់រសៀលថ្ងៃទី២៩មិថុនានេះ បងប្អូនអាជីវករនៅផ្សារបឹងកេងកងចំនួន២៦៧នាក់ហើយ ដែលក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគាត់មានវិជ្ជមានកូវីដ-១៩ ។

វាពិតជាឆ្លងរាលដាលលឿនពេកហើយ លោកបានអោយវិទ្យាស្ថានសុខភាពសាធារណៈNIPH យកទៅពិនិត្យមើល ព្រោះវាលឿនពេក។

ចាប់ពីថ្ងៃ២៥ មិថុនា រហូតមកដល់ពេលនេះមានចំនួន២៦៧នាក់ទៅហើយ ហើយប្រធានផ្សារក៏កើតជំងឺកូវីដ-១៩នេះដែរ ចាក់វ៉ាក់សាំង២ដងហើយ រត់ចុះ រត់ឡើង ហត់ខុសធម្មតា ទៅពិនិត្យយកសំណាក មានវិជ្ជមានកូវីដ-១៩បាត់។

លោកឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា អាជ្ញាធរខណ្ឌយើង ប្រៀបធៀបដូចជាមេមាន់ដែលត្រូវ ក្រុង មើលខុសត្រូវកូនចៅ យើងប្រើ ប្រើហើយ តែត្រូវចេះការពារពួកគាត់កុំឲ្យឆ្លងកូវីដ-១៩នេះ។

បើយើងឆ្លងបានអីទៅបំរើប្រជាពលរដ្ឋទៀតនោះ ដូច្នេះ មន្ត្រីរបស់យើងត្រូវតែប្រុងប្រយ័ត្នអោយបានគ្រប់គ្នា។លោកបន្តទៀតថា

ចំពោះប្រធានផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ អភិបាលខណ្ឌទាំងអស់ត្រូវពង្រឹង នៃការទប់ស្កាត់កូវីដ-១៩នៅតាមទីផ្សារនេះ ឲ្យបានខ្លាំងជាមុនទ្វេដង សំដៅធ្វើយ៉ាងណាកុំឲ្យផ្សាររបស់យើងវិលទៅរកការបិទដូចមុនម្តងទៀត៕

ដកស្រង់ពី៖ កម្ពុជាថ្មី