Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាលកម្ពុជា លើកលែងកម្រៃអាជ្ញាបណ្ណជើងសាគយ រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២២

  • បោះពុម្ព

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជួយវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា តាមរយៈការលើកលែងកម្រៃអាជ្ញាបណ្ណជើងសាគយ រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២២។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី «សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា» អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៩, ថ្ងៃទី២៩ ខែដា ២០២១) ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ចំពោះការលើកលែងកម្រៃអាជ្ញាបណ្ណជើងសាគយនេះ គឺជាការចូលរួមចំណែកមួយ ក្នុងការកាត់បន្ថយចំណាយរបស់ក្រុមហ៊ុនធ្វើជំនួញនៅកម្ពុជា

ដែលជាការចូលរួមចំណែកមួយ ជាមួយវិស័យឯកជន ដើម្បីឲ្យពួកគាត់អាចបង្កើននូវការចំណេញ មានន័យថា ប្រសិនបើពួកគាត់មានចំណូលដដែល ហើយមានការកាត់ចំណាយចេញ នោះពួកគាត់នឹងចំណេញ។

លោកបានបញ្ជាក់ទៀតថា ការសម្រេចនេះ ជាការចូលរួមចំណែកលើកស្ទួយរបស់រាជរដ្ឋាភិបាល ទៅលើវិស័យឯកជន ហើយនេះគ្រាន់ជាផ្នែកមួយទេ ដែលជាក់ស្ដែងឃើញមានជ្រុងមួយទៀត

ដូចជាការកាត់បន្ថយ និងបន្ធូបន្ថយពន្ធផ្សេងៗ នេះក៏ជាបន្ទុកបន្ថែមរបស់រាជរដ្ឋាភិបាល ព្រោះការកាត់បន្ថយពន្ធ គឺរាជរដ្ឋាភិបាលត្រូវបានថវិកា តែរាជរដ្ឋាភិបាលលើកលែង ដើម្បីចូលរួមចំណែកជាមួយវិស័យឯកជន។

លោកបានរំលឹកថា នេះជារឿងមួយដ៏សំខាន់ណាស់ បើទោះបីជារាជរដ្ឋាភិបាល ជួបនូវការធ្លាក់ចុះនូវចំណូលក៏ពិតមែន ប៉ុន្ដែរាជរដ្ឋាភិបាលនៅតែបន្ដជួយ ដើម្បីជាការចូលរួម និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ៕

ដកស្រង់ពី៖ Fresh News