Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាលយល់ព្រមឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មីនៅលើទីតាំងចាស់ ដោយប្រើប្រាស់ថវិកាជាង២០លានដុល្លារ របស់ក្រសួងដែលមានស្រាប់

  • បោះពុម្ព

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចជាគោលការណ៍ ឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះមរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃ ដែលមានស្រាប់ចំនួន ២០ ៤៥០ ០០០ ដុល្លារអាមេរិក។

នេះបើតាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបន្ថែមថា សម្រាប់ថវិកាដែលខ្វះសម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃ ត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហានៗ តាមវិធីស្របច្បាប់ជាធរមាន

ដោយខិតខំកាត់បន្ថយឲ្យបានជាអតិបរមានូវការប្រើប្រាស់ថវិកាជាតិ ដែលកំពុងមានបន្ទុកធ្ងន់ធ្ងរលើចំណាយ ប្រឆាំងជំងឺកូវីដ១៩៕

ដកស្រង់ពី៖ Fresh News