Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ៖ ការធ្វើតេស្តរហ័ស ក្លាយជាយុទ្ធសាស្ត្រនៃការរុករក និងគ្រប់គ្រងកូវីដ១៩

  • បោះពុម្ព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០១ ដើមខែមករានេះ បានថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោបានលើកយុទ្ធសាស្ត្រចំនួន ៦ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ និងការផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស។

នៅក្នុងយុទ្ធសាស្ត្រទី ៤ នៃវិធានការទី ៣ សម្តេចតេជោ បានសម្រេចបើកឱ្យមានការធ្វើតេស្តរហ័ស ដោយខ្លួនឯង ខណៈដែលក្រុមហ៊ុន ឯកជនទាំងអស់អាចគ្រប់គ្រង់បុគ្គលិក កម្មករដោយខ្លួនឯង តាមរយៈការទិញឧបករណ៍តេស្តរហ័សយកទៅប្រើក្នុងក្រុមហ៊ុន ដើម្បីធ្វើតេស្តគ្រប់គ្រងបុគ្គលិកកម្មករ ដោយមិនចាំបាច់មានគ្រូពេទ្យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា អង្គភាពកងទ័ព អាវុធហត្ថ នគរបាល ក៏ត្រូវតែមានការធ្វើតេស្តរហ័ស ដើម្បីរកឃើញភ្លាមៗផងដែរ ខណៈដែលឧបករណ៍តេស្ត រាជរដ្ឋាភិបាលបានបញ្ជាទិញប្រមាណ ១ លានទៀត ពីប្រទេសកូរ៉េខាងត្បូង ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ។

សម្តេចតេជោ បានលើកយុទ្ធសាស្ត្រជាច្រើនទៀត ដូចជាការទប់ស្កាត់នូវជំងឺកូវីដបំប្លែងថ្មី ពីប្រទេសឥណ្ឌា ដោយការពង្រឹងការគ្រប់គ្រងច្រកចេញចូល ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ឱ្យបានហ្មត់ចត់។

ក្រៅពីនេះ ការធ្វើតេស្តរហ័សនៅតាមព្រំដែន ជាពិសេសព្រំដែនកម្ពុជា-ថៃដែលមានហានិភ័យជាងបណ្តាប្រទេសផ្សេងៗ ដោយសារតែមានពលករខ្មែរត្រឡប់ចូលប្រទេសវិញ ព្រមទាំងវិធានការធ្វើចត្តាឡីស័កនៅព្រំដែន និងការព្យាបាលបានត្រឹមត្រូវជាដើម៕

ដកស្រង់ពី ៖កម្ពុជាថ្មី