បណ្តាញសង្គម

នគរបាលខណ្ឌ ពោធិ៍សែនជ័យ តាមចាប់ ជនដៃដល់ជះទឹកអាស៊ីត លើនារីសន្ដិសុខនៅ រោងចក្រស៊ិនតាយ

ភ្នំពេញ៖ រយៈពេលជាង ៨ម៉ោងក្រោយ កើតហេតុ កម្លាំងនគរបាល ព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាល រាជ ធានីភ្នំពេញ សហការ ជាមួយនគរបាល ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ ករណីនោះ បានបើកការស្រាវ ជ្រាវ ឈានទៅ ដល់ការចាប់ខ្លួន ជនសង្ស័យ ក្នុងសកម្មភាព ជះទឹកអាស៊ីត លើនារីសន្ដិសុខ នៅរោងចក្រ ស៊ិនតាយហើយ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ។

បើទោះបី ត្រូវបានចាប់ខ្លួន ក៏ដោយនោះ ប៉ុន្ដែជនសង្ស័យ ដែលជាភរិយា បុរសសន្ដិសុខ មានទំនាក់ទំនង ស្នេហា ជាមួយនារីរងគ្រោះ នោះមិនទាន់ បានសារភាពនៅឡើយទេ ពីទង្វើរបស់ខ្លួន ដោយសមត្ថកិច្ចបាន នឹង កំពុងជជីកសួរនាំ ។

ស្នងការរង និងជាប្រធានការិយាល័យ កណ្ដាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន ណារិន្ទ បាន បញ្ជាក់ថា ក្រោយការស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់នោះ កម្លាំងនគរបាល របស់លោក បានឈាន ទៅដល់ការ ឃាត់ខ្លួនជនសង្ស័យរូបនេះ ហើយ ដើម្បីយកមកសួរនាំ ចាត់ការបន្ដតាម ផ្លូវច្បាប់ ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា បើទោះ បីមានការឃាត់ខ្លួនក៏ ដោយ នោះ តែរហូត មកដល់ពេលនេះ (ម៉ោង៤) ស្ដ្រីរូបនេះមិន ទាន់ឆ្លើយសារភាព នៅឡើយទេ ។ លោកយឹម សារ៉ាន់ បានបន្ដថា ដោយសារ មិនទាន់ឆ្លើយសារភាព ពីសកម្មភាពរបស់ខ្លួន នោះ នគរបាល របស់ លោកនិងមន្ដ្រីជំនាញ បាននឹងកំពុង ពិនិត្យភស្ដុតាង ដូចជាទឹកអា ស៊ីត ដែលខ្ទាតមកលើស្ដ្រីសង្ស័យ ពីព្រោះ ពេលធ្វើសកម្មភាពជះនោះ ទឹកអាស៊ីតច្បាស់ ជាខ្ទាតមកលើខ្លួនឯង ខ្លះហើយ ។

យ៉ាងណាក៏ដោយ នគរបាលបាននឹងកំពុង ធ្វើការសាកសួរបន្ដទៀត រកឱ្យឃើញថា តើ ស្ដ្រីរូបនេះ ពិតជាជនដៃ ដល់ក្នុងសកម្មភាព ជះទឹកអាស៊ីត កាលពីព្រឹកមិញ ឬមួយយ៉ាង ណានោះ ។ តាមលោកយឹម សារ៉ាន់ ស្ដ្រីរូបនេះ ជា ភរិយារបស់ បុរសសន្ដិសុខ ដែលលួចទំនាក់ ទំនងស្នេហា ជាមួយនារីរងគ្រោះ ៕

ដកស្រងពី៖ដើមអម្ពិល