Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​មាន​គ្រាប់បែក​ចង្កោម​ពី​២៦​ទៅ​៣០​លាន​គ្រាប់​លើ​ផ្ទៃដី​ហើយ​ស្មើ​១​ភាគ​៤​មិន​ទាន់​ផ្ទុះ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់ )បានបញ្ជាក់ឲ្យដឹង កូនគ្រាប់បែកចង្កោមនេះពី២៦លាន ទៅ៣០លានគ្រាប់ត្រូវបានប្រើប្រាស់លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយ ប្រហែល១ភាគ៤ នៃតួលេខនេះ គឺមិនទាន់ផ្ទុះនោះទេ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ កកក្កដានេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានឲ្យដឹងថា គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌពីសង្គ្រាមមួយប្រភេទនៅកម្ពុជា បរិមាណកូនគ្រាប់បែកចង្កោមតិច

ឬច្រើនដែលទម្លាក់នៅទីតាំងនីមួយៗ គឺទៅតាមប្រភេទមេគ្រាប់បែក ដែលដឹកតាមប្រភេទយន្តហោះទម្លាក់គ្រាប់បែកនានា ដោយអាចមានចំនួនពីជាង ៤០០កូនគ្រាប់បែកចង្កោមទៅជិត៧០០គ្រាប់ ក្នុងគ្រាប់បែកធំមួយ !

ប្រសិទ្ធភាពផ្ទុះនៃកូនគ្រាប់បែកចង្កោមមួយគ្រាប់អាចកម្ទេចត្រូវនៅលើដីទំហំផ្ទៃក្រឡា២០ម៉ែត្រគុណ២០ម៉ែត្រ ឬ១២០ ម៉ែត្រគុណ២៤០ម៉ែត្រ ដោយអាស្រ័យលើកំពស់ទម្លាក់ និងកំរិតស្ថានភាពផ្ទុះរបស់កូនគ្រាប់បែកចង្កោមនីមួយៗ ។អគ្គនាយកស៊ីម៉ាក់បានគូសបញ្ជាក់ពីបញ្ហានេះថា ៖

«នៅចំពោះមុខនេះបើយោងតាមឯកសារនានាយើងដឹងថា ចំនួនតួរលេខនៃកូនគ្រាប់បែកចង្កោមនេះពី ២៦លានទៅ៣០លាន ត្រូវបានប្រើប្រាស់លើទឹកដីនៃព្រះរាជាណា ចក្រដ៏តូចមួយនេះ ។

បើយោងតាមបទពិសោធន៍របស់យើង អាចវាយតំលៃបានថា ប្រហែលមួយភាគបួន នៃកូនគ្រាប់បែកចង្កោមទាំងនេះទម្លាក់មក មិនទាន់ផ្ទុះនោះទេ បើផ្អែកតាមការកំណត់ពី រោងចក្រផលិតគ្រាប់បែកនេះ គឺកំរិតកំហុសមិនផ្ទុះមានចំនួនប្រមាណ ៥%»។

លោក ហេង រតនា បញ្ជាក់បន្ថែមថា ការកំណត់កំរិតកំហុសមិនផ្ទុះនៃកូនគ្រាប់បែកចង្កោមរបស់អ្នកផលិត និងអ្នកប្រើមិនដូចគ្នាទេ ហើយអ្នកវេទនា គឺអ្ន កទទួលរងការទម្លាក់ លើបើវាផ្ទុះគ្រោះថ្នាក់ស្លាប់/របួសពេលទម្លាក់

តែប្រសិនបើកូនគ្រាប់បែកចង្កោម មិនទាន់ផ្ទុះទេនោះ វាស្ថិតនៅរាយប៉ាយ អាចបន្តបង្កផ្ទុះគ្រោះថ្នាក់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅពេលណាមួយដែលមានការប៉ះទង្គិចវា៕

ដកស្រងពី៖ កោះសន្តិភាព