បណ្តាញសង្គម

អ្នកទោស​ស្រាល​ប្រុស​ស្រី​ជាប់​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ចំនួន​៧៧​នាក់​ត្រូវ​ដោះលែង​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ

បន្ទាយមានជ័យ ៖ បើតាមការ ឲ្យដឹងរបស់ លោក ឧត្តមសេនីយ៍ត្រី ហ៊ិន សុផល ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មានអ្នកទោសស្រាល ចំនួន៧៧នាក់ និងស្រី៦នាក់ ត្រូវបានដោះលែង ថ្ងៃបុណ្យចូលឆ្នាំ និងបុណ្យ ពិសាខបូជា ខាងមុខនេះ។

លោក ហ៊ិន សុផល ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ មានប្រសាន៍ថា នៅពន្ធនាគារ ខេត្តបន្ទាយមានជ័យ មានអ្នកទោសសរុប ចំនួន៩០០នាក់ ស្រី១១១នាក់ ក្មេងជាប់ម្តាយ ចំនួន៨នាក់ ស្រីមានផ្ទៃពោះ ចំនួន២នាក់ និងអ្នកទោស ជនបរទេស ចំនួន១៣នាក់ ជនជាតិថៃ ចំនួន១០នាក់ ជនជាតិវៀតណាម ចំនួន៣នាក់។

លោកបានបន្តថា ពន្ធនាគារ បន្ទាយមានជ័យ ក្នុងឆ្នាំ២០១៥នេះ បានប្រជុំ គណៈកម្មាធិការ ខេត្តបានសម្រេច ស្នើសុំដោះលេង អ្នកទោស កម្រិតស្រាល ចំនួន៧៧នាក់ ស្រី៦នាក់ ក្នុងនោះ សុំដោះលេងថ្ងៃ បុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ចំនួន៣៦នាក់ ស្រី២នាក់ និងថ្ងៃបុណ្យ ពិសាខបូជា ចំនួន៤១នាក់ ស្រី៤នាក់ បានស្នើសុំទៅ រាជរដ្ឋាភិបាល ស្នើសុំទៅ ព្រះមហាក្សត្រ ឡាយព្រះហស្ដ ដោះលែង។

លោក ហ៊ិន សុផល បានមានប្រសាសន៍ថា នៅពន្ធនាគារ ខេត្តបន្ទាយមានជ័យ បានបុណ្យសិទ្ធិនារី អន្តរជាតិ ៨មីនា ២០១៥ ដែលត្រូវបាន ធ្វើឡើងនៅថ្ងៃ ទី០៦ មីនា ២០១៥ និងបាននាំយក អំណោយចែកជូន ស្រីជាអ្នកទោស ចំនួន១១១នាក់ ដែលម្នាក់ទទួលបាន មាន៖ ១. សាប៊ូម្សៅ ១គីឡូក្រាម ២. សាប៊ូអនាម័យ ១ដុំ ៣. ស្បែកជើងផ្ទាត់ ១គូ ៤. ថ្នាំដោះធ្មេញ ១ដប ៥. ច្រាស់ដុះធ្មេញ ១ និងមាននំប៉័ង ២ ទឹកសុទ្ធ ១ដប ហើយបានរៀបចំ ប្រគំតន្ត្រី ដើម្បីឲ្យអ្នកទោស រាំលេងកំសាន្ត នៅក្នុងពន្ធនាគារ នេះទៀតផង៕

ដកស្រង់ពី : កម្ពុជាថ្មី