Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាលនៃកម្ពុជា និង JICA ដាក់ឱ្យដំណើរការ «គម្រោងពង្រឹងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី «គម្រោងពង្រឹងសមត្ថភាពដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា»។

គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹងប្រព័ន្ធចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងពង្រឹងសមត្ថភាពការធ្វើរោគវិនិច្ឆ័យ ព្រមទាំងប្រព័ន្ធតាមដាន និងវាយតម្លៃដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩។

នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ពិសេសជាងនេះទៅទៀត តាមរយៈគម្រោងនេះ គឺ

(១)៖ ប្រព័ន្ធចែកចាយវ៉ាក់សាំង

(២)៖ សមត្ថភាពធ្វើរោគវិនិច្ឆ័យរកជំងឺកូវីដ១៩ នៅតាមបណ្តារមន្ទីរពិសោធន៍ថ្នាក់តំបន់

(៣)៖ សមត្ថភាពធ្វើរោគវិនិច្ឆ័យរកជំងឺកូវីដ១៩ និងជំងឺរលាកសួត និង

(៤)៖ ការតាមដានថែទាំមន្ទីរពិសោធន៍រកជំងឺកូវីដ១៩ ក៏ដូចជាការវាយតម្លៃកម្មវិធីផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមរយៈការណែនាំអំពីការធ្វើ Serological Test នឹងត្រូវបានពង្រឹង។

ដើម្បីសម្រេចបាននូវគោលដៅខាងលើ ការបង្កើតនូវប្រព័ន្ធសម្រាប់ថែរក្សា និងដឹកជញ្ជូនវ៉ាក់សាំង ក៏ដូចជាឧបករណ៍ និងសម្ភារសម្រាប់ធ្វើតេស្ត (PCR) និងធ្វើវិភាគឈាម រួមទាំងម៉ាស៉ីន Computer-Aided Diagnosis (CAD) នឹងត្រូវបានផ្តល់ជូនទៅក្រសួងសុខាភិបាល រួមជាមួយការបណ្តុះបណ្តាលសម្រាប់ការប្រើប្រាស់ឧបករណ៍ទាំងនោះផងដែរ។

ខណៈពេលនៃការចាប់ផ្តើមគម្រោងនេះ ទីភ្នាក់ងារ JICA បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសហការជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាក្រោមក្របខ័ណ្ឌ «JICA’s Initiative for Global Health and Medicine»៕

ដកស្រង់ពី៖ Fresh News