Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ.ជ.ស.ព ចាប់ផ្តើមជួសជុលប្រាសាទទ្រុឌទ្រោមនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

  • បោះពុម្ព

អាជ្ញាធរជាតិសំបូរព្រៃគុក (អ.ជ.ស.ព.)បានរៀបចំពិធីសែនក្រុងពាលីបើកការដ្ឋានជួសជុលប្រាសាទ មួយចំនួនដែលមានភាពទ្រុឌទ្រោមនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដើម្បីអភិរក្ស គាំពារបណ្តាប្រាង្គប្រាសាទទាំងនេះឱ្យបានល្អប្រសើរឡើងវិញ។

លោក ផាន់ ណាឌី អគ្គនាយក អាជ្ញាធរជាតិសំបូរព្រៃគុកដែលបានចូលរួមពិធីសែនក្រុងពាលីបើកការដ្ឋាន ជួសជុលប្រាសាទកណ្តាល (C1) នៃ ក្រុមប្រាសាទតោកាលពីរសៀលថ្ងៃទី០៥ កក្កដាបានឱ្យដឹងថា ការងាជួសជុលនេះគឺជាផ្នែកមួយផ្សេងទៀតនៃការរួមចំណែកក្នុងកិច្ចអភិរក្ស គាំពារបណ្តាប្រាង្គប្រាសាទដែលប្រឈមនឹងហានិភ័យក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយនាយកដ្ឋាន រមណីយដ្ឋាន បុរាណវិទ្យា និងអភិរក្ស នៃ អ.ជ.ស.ព.។

គួរបញ្ជាក់ថា ក្រុមប្រាសាទតោ ស្ថិតនៅចន្លោះក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទយាយព័ន្ធ នៃតំបន់ប្រាសាទសំបូរព្រៃគុក។ ក្រុមនៃនៅបន្សល់ប្រាង្គឈរនៅគង់វង្សតែមួយគត់ គឺប្រាង្គកណ្តាលនេះឯង។

ប្រាង្គនេះសាងពីឥដ្ឋ និងមានលម្អដោយថ្មភក់យ៉ាងវិចិត្រ ដែលអ្នកស្រាវជ្រាវនៅពុំទាន់ឯកភាពគ្នា នៅឡើយ។ប៉ុន្តែទោះជាយ៉ាងណាក៏អាចស្នើឡើងថាជាស្ថាបត្យកម្មក្នុងរវាង ចុងសតវត្សរ៍ទី៧ និងចុងសតវត្សរ៍ទី៨ (ក្នុងរចនាបថព្រៃក្មេង និងកំពង់ព្រះ)។

បើនិយាយពីសំណង់ស្ថាបត្យកម្ម ប្រាសាទនេះគឺជារចនាសម្ព័ន្ធធំៗសំខាន់ជាងគេបង្អស់មួយក្នុងសម័យមុនអង្គរ ដែលបានបន្សល់រហូតមកដល់សព្វថ្ងៃ៕

ដកស្រង់ពី៖ កោះសន្តិភាព