Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​១​លាន​ដូ​ស​រដ្ឋាភិបាល​បញ្ជាក់​ទិញ​បន្ថែម​ទៀត បាន​មក​ដល់​ហើយ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុក វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីមិត្តចិន បានដឹកមកដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង១២លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

ហើយរាជរដ្ឋាភិបាល នឹងសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

ជាមួយគ្នានេះ បានលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩ ផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល

និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ចំនួន៤,៥៩៩,៦៤៨នាក់។

សម្រាប់លទ្ធផលចាក់វ៉ាក់សាំង គោលដៅ១០លាននាក់ បានចំនួន៤៦% ហើយ បើធៀបនឹងចំនួនដាក់គោលដៅចាក់៕

ដកស្រង់ពី៖ កោះសន្តិភាព