Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ថៃ ទៅ​ខេត្ត​បុរី​រ៉ាំ ចាប់ផ្តើមស្រាវជ្រាវ​ករណី​សង់​ប្រាសាទ​យក​លំនាំ អង្គរវត្ត ឬទេ?

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះថា នៅពេលនេះ ស្ថានទូត ក៏ដូចជាអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ បានចាប់ផ្តើមស្រាវជ្រាវករណី ដែលមានការលើកឡើងអំពីការសាងសង់ប្រាសាទមួយ ដែលចម្លងរចនាបថប្រាសាទអង្គរវត្តរបស់កម្ពុជា នៅខេត្តបុរីរ៉ាំ ដោយធ្វើការសហការជាមួយនឹងភាគីថៃ ។

អ្នកនាំពាក្យ បានគូសបញ្ជាក់ថា “ចំពោះរឿងនេះ យើងត្រូវសិក្សាឲ្យបានច្បាស់លាស់ជាមុនសិន ព្រោះថា ប្រាសាទនៅប្រទេសថៃមួយចំនួន មានរូបរាងស្រដៀងនឹងប្រាសាទអង្គរវត្តរបស់យើងដែរ ដូចជាប្រាសាទភ្នំរូង នៅខេត្តបុរីរ៉ាំជាដើម ដូច្នេះស្ថានទូត និងអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ ត្រូវតែសិក្សាស្រាវជ្រាវករណីនេះសិន ហើយយើងក៏មិនអាចប្រតិកម្មបានភ្លាមៗនោះដែរ ព្រោះយើងពុំទាន់ដឹងថា ការសាងសង់នោះ យកតាមលំនាំ រចនាបទ ដូចប្រាសាទអង្គរវត្តយើង ឬទេ ? ” ។

លោក កុយ គួង ក៏បានបន្ថែមថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តតាមដានករណីនេះ ឲ្យបានដិតដល់បំផុតផងដែរ ។

ពាក់ព័ន្ធនឹងករណីនេះផងដែរ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអះអាងប្រាប់កោះសន្តិភាពផងដែរថា ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា កំពុងតាមដាន និងស្រាវជ្រាវករណីនេះហើយ ជាពិសេស គឺអាជ្ញាធរជាតិអប្សរាតែម្តង ពាក់ព័ន្ធនឹងរចនាបទ និងប្លង់ប្រាសាទនេះជាដើម ។

អ្នកនាំពាក្យក្រសួងវប្បធម៌ បានបញ្ជាក់ច្បាស់ថា “យើងស្រាវជ្រាវសិន ហើយបើតាមខ្ញុំដឹង គឺកុងស៊ុលយើងប្រចាំនៅថែ ទៅដល់ទីតាំងនោះហើយនៅរសៀលថ្ងៃនេះ ដូច្នេះយើងកំពុងរងចាំព័ត៌មានពីកុងស៊ុលយើង ថាតើប្រាសាទនោះគ្រោងសាងសង់ដូចប្រាសាទអង្គរវត្ត ? សាងសង់បានប៉ុន្មានភាគរយហើយ ? អ្វីដែលសំខាន់ គឺយើងប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ ជាមុនសិន” ។

បើសិន រកឃើញថា ប្រាសាទនោះយកលំនាំតាមប្រាសាទអង្គរវត្តវិញនោះ គឺកម្ពុជានឹងធ្វើតាមបែបបទប្រព័ន្ធការទូត ដូចដែលកម្ពុជាធ្លាប់ធ្វើកន្លងមក តាមរយៈលិខិតទៅក្រសួងការបរទេសថៃ ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ មានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានក្នុងប្រទេសកម្ពូជា ក៏ដូចជាការលើកឡើងនៅក្នុងបណ្តាញសង្គមថា ប្រាសាទមានរូបរាងដូចប្រាសាទអង្គរវត្តរបស់កម្ពុជា ឬប្រាសាទ ដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរ កំពុងសាងសង់នៅទឹកដីថៃ ក្នុងខេត្តបុរីរ៉ាំ ដែលជាប់ជាមួយនឹងខេត្តឧត្តរមានជ័យរបស់កម្ពុជា ៕

អត្ថបទពាក់ព័ន្ធ ៖ «មន្ត្រីកម្ពុជា កំពុងស្វែករកព័ត៌មានបន្ថែម ករណីថា មានការសាងសង់ប្រាសាទ ដូចអង្គរវត្តខ្មែរ នៅថៃ» និង «មហាជនភ្ញាក់ផ្អើលពេលឃើញថៃ ត្រៀមកសាងប្រាសាទអង្គរទី២ឆាប់ៗនេះ !»

ដកស្រង៉ពី៖ កោះសន្តិភាព