Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង ៣​ចំណុច ក្នុង​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន និង​គណបក្សនយោបាយ​លើ​ពិភពលោក​

  • បោះពុម្ព

ភ្នំពេញ៖ នៅយប់ថ្ងៃទី៦ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានអញ្ជើញចូលរួមប្រជុំ និងថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារ ដើម្បីសុភមង្គលប្រជាជន៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។

កិច្ចប្រជុំនេះ ប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន រួមទាំងថ្នាក់ដឹកនាំ និងតំណាងគណបក្សនយោបាយជាច្រើនផ្សេងទៀត។

ក្នុងសុន្ទរកថា ដែលថ្លែងតាមប្រព័ន្ធវិដេអូ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក ដែលផ្តួចផ្តើម និងរៀបចំដោយឯកឧត្តម ស៊ី ជីនពីង ពិតជាមានសារៈសំខាន់យ៉ាងអនេក ក្នុងការបង្កើនភាពជិតស្និទ្ធ សាមគ្គីភាព និងការជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយនានា នៅលើពិភពលោក ក្នុងអំឡុងពេលកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បន្តថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺជាតឹកតាងប្រវត្តិសាស្ត្រមួយ ដែលបានបង្ហាញឲ្យយើងទាំងអស់គ្នា ឃើញច្បាស់ថា នរណាជាមិត្តល្អពិតប្រាកដ ដែលជួយគ្នាក្នុងគ្រាលំបាក។

នៅក្នុងបរិបទនេះ ប្រទេសទាំងអស់លើពិភពលោក គួរណាស់តែរួបរួមគ្នាជាធ្លុងមួយ ដើម្បបុព្វហេតុមនុស្សជាតិ។

ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែកនូវទស្សនៈមួយចំនួន ទៅលើតួនាទីរបស់គណបក្សនយោបាយ ក្នុងការឆ្លើយតបទៅនឹងបរិការណ៍នៃវិបត្តិទាំងនេះ ដើម្បីលើកកម្ពស់សុភមង្គល វិបុលភាព និងសុខមាលភាពប្រជាជន ដូចខាងក្រោម៖ ទី១-យើងត្រូវប្តេជ្ញារក្សាស្ថិរភាពនយោបាយ និងរារាំងឲ្យបានដាច់ខាតនូវការជ្រៀតជ្រែកនយោបាយពីប្រទេសដទៃ។

ទី២-យើងត្រូវតែសហការ និងរួបរួមគ្នា សង្គ្រោះអាយុជីវិតមនុស្សជាតិ តាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យបានដាច់ខាត។

ទី៣-នៅពេលដែលវិបត្តិនៃជំងឺកូវីដ១៩ ថមថយនាពេលខាងមុខ ការគិតគូរទៅលើការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច គឺជាការណ៍មួយដ៏សំខាន់ ដែលមិនអាចខ្វះបាន។

ក្នុងសន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានលើកសរសើរចិនថា «ជាការពិតណាស់ សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញជូនពិភពលោកនូវភាពជោគជ័យជាទីមោទនរបស់ប្រជាជនចិន ក្នុងការកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួន

ដោយបានអភិវឌ្ឍលើគ្រប់វិស័យនៃសង្គម-សេដ្ឋកិច្ច ជាពិសេសលើវិស័យបច្ចេកវិទ្យាទំនើប និងបានប្រែក្លាយប្រទេសចិនទាំងមូល ទៅជាមហាអំណាចពិភពលោក។

ការរក្សាបាននូវស្ថរិភាពនយោបាយ និងការចាត់ទុកសុភមង្គល វិបុលភាព និងសុខមាលភាពរបស់ប្រជាជនជាស្នូល នៅក្នុងការសម្រេចចិត្តនយោបាយធំៗរបស់គណបក្សកុម្មុយនីស្តចិន គឺជាគម្រូដ៏ល្អមួយ ដែលគណបក្សនយោបាយដទៃទៀត នៅលើពិភពលោក គប្បីរៀនសូត្រ។

ក្នុងន័យនេះ តាងនាមសម្តេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ និងកសាងប្រទេសកម្ពុជា ចាប់ពីចំណុចសូន្យ សម្តេចបានយល់យ៉ាងច្បាស់ណាស់ អំពីការតស៊ូ ការលះបង់ និងការខិតខំពុះពារដ៏លំបាករបស់ប្រជាជនចិន និងគណបក្សកុម្មុយនីស្តចិន៕

ដកស្រង់ពី៖ កោះសន្តិភាព