Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​ហេង សំ​រិ​ន ​៖ ​វប្បធម៌​ជាតិ​បង្ហាញ​ឲ្យ​យើង​មិន​អាច​ខ្វះ​បាន​ឡើយ​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បេតិកភ័ណ្ឌវប្បធម៌ជាតិបានបង្ហាញឲ្យឃើញថា កម្ពុជាមិនអាចខ្វះបានឡើយនូវសុខសន្តិភាពនិងស្ថិរភាពនយោបាយ ។

ក្នុងឱកាសអបអរសាទរខួបនៃការដាក់បញ្ចូលប្រាសាទព្រះវិហារនិងប្រាសាទសំបូរព្រៃគុក របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្តេច ហេង សំរិន បានលើកឡើងលើបណ្តាញសង្គមថា« ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ជាខួប១៣ឆ្នាំដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

ចំណែកនៅថ្ងៃទី៨ ខែកក្កដា ស្អែកជាខួបឆ្នាំទី៤ ដែលប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ» ។

សម្តេចថា ការសម្រេចបញ្ចូលប្រាសាទទាំងពីរជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះមិនមែនជាការចៃដន្យនោះទេ តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្របង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សា

ការពារសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃរហូតត្រូវបាន UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងកេបិក ប្រទេសកាណាដា សម្រាប់ប្រសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំនៅទីក្រុង Krakow ប្រទេសប៉ូឡូញ ។

សម្តេចបញ្ជាក់ថា« យើងជាកូនចៅបានចងចាំ និងដឹងគុណជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចទាមទារយុត្តិធម៌នៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលបានកាត់ក្តីឱ្យកម្ពុជាយើងឈ្នះប្រទេសថៃ ក្នុងការគ្រប់គ្រងប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់យើង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២» ។

សម្តេចគូសបញ្ជាក់ទៀតថា«យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះអតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរយើងដែលបានសាងសង់ប្រាសាទព្រះវិហារប្រាសាទសំបូរព្រៃគុក និងប្រាសាទបុរាណដទៃទៀតជាច្រើននៅពាសពេញប្រទេសទុកឱ្យកូនចៅរហូតសព្វថ្ងៃនេះធ្វើឱ្យអន្តរជាតិស្ញប់ស្ញែងចំពោះពូជសាសន៍របស់យើងជាទីបំផុត» ។

សម្តេចថា ៖ ក្នុងបុព្វហេតុលើកតម្កើងនូវតម្លៃមរតកវប្បធម៌ជាតិ ក៏ដូចជា ការការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស ដូចសព្វថ្ងៃនេះបាន គឺយើងមិនអាចខ្វះបានឡើយនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ។

សូមជនរួមជាតិទាំងអស់ រួមគ្នាបន្តថែរក្សា ការពារ និងអភិរក្ស អភិវឌ្ឍន៍រាល់សម្បត្តិបេតិកភណ្ឌរបស់យើងទាំងរូបិយ និងអរូបិយឱ្យបានគង់វង្សជារៀងរហូតតទៅ ៕

ដកស្រង់ពី៖ កោះសន្តិភាព