Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូ​វី​ដ​១៩ ៖ ស្ត្រី​ និង​ក្មេង​ស្រី​កំពុង​មានផលវិបាក​ផ្នែក​សេដ្ឋកិច្ច និង​ប្រជុំ​ហានិភ័យ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ស្ត្រី និងក្មេងស្រី ដែលជាទូទៅមានចំណូលតិចតូចពីការងារដែលមិនសូវស្ថិតស្ថេរកំពុងជួបនឹងផលវិបាកផ្នែកសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ-១៩ ហើយកំពុងប្រឈមនឹងហានិភ័យខ្ពស់ ក្នុងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃដែលពួកគេងាយនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ ។

នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ។ យោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសទិវាប្រជាជនពិភពលោក លើកទី៣២ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១

សម្តេចបានលើកឡើងថា អង្គការសហប្រជាជាតិតែងតែលើកទឹកចិត្តដល់បណ្ដារដ្ឋភាគីទាំងអស់ឱ្យប្រារព្ធទិវាប្រជាជនពិភពលោក ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១១ ខែកក្កដា ដោយផ្តោតលើប្រធានបទផ្សេងៗគ្នា ។

ប្រធានបទឆ្នាំ២០២១នេះ គឺ «សិទ្ធិ និងជមើស គឺជាចម្លើយ: មិនចំពោះថា ក្នុងដំណាក់កាលបន្ទុះ ឬសតទារកនោះទេដំណោះស្រាយ គឺស្ថិតនៅលើការផ្តល់អាទិភាពដល់សិទ្ធិ និងសុខភាពបន្តពូជសម្រាប់មនុស្សគ្រប់រូប (Right and Choice are the Anwser: Whether baby boom or bust, the solution lines in prioritizing the reproductive health and rights of all people)”។

សម្តេចបន្តថា ប្រធានបទនេះពិតជា មានអត្ថន័យធំធេងក្នុងស្ថានភាពដែលពិភពលោកទាំងមូល កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ-១៩) ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស សហគមន៍ សេដ្ឋកិច្ចសង្គម និងសុខភាពសាធារណៈនៅគ្រប់ទិសទីទូទាំងពិភពលោក ។

សម្តេចតេជោ បានបញ្ជាក់ថា ៖ ស្ត្រី និងក្មេងស្រី គឺជាក្រុមជនដែលងាយរងគ្រោះជាងគេដោយសារជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសលើបញ្ហាសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ។

តាមការវាយតម្លៃរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងបន្តអូសបន្លាយបានធ្វើឱ្យប្រព័ន្ធថែទាំសុខភាពទូទាំងពិភពលោកចុះខ្សោយយ៉ាងខ្លាំង ហើយបង្ក ឱ្យមានចន្លោះប្រហោង និងបញ្ហាប្រឈមនានាក្នុងការផ្ដល់ព័ត៌មាន និងសេវាសុខភាពបន្តពូជ និងសុខភាពផ្លូវភេទក្នុងទំហំមួយយ៉ាងធំធេង ។

លើសពីនេះទៀត ការបង្វែរធនធានចេញពីសេវាទាំងអស់នេះ កំពុងតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្ត្រី និងក្មេងស្រី ។

សម្តេចបានគូសបញ្ជាក់ថា ៖«ស្ត្រី និងក្មេងស្រីដែលជាទូទៅមានចំណូលតិចតូចពីការងារដែលមិនសូវស្ថិតស្ថេរកំពុងជួបនឹងផលវិបាកផ្នែកសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ-១៩ ហើយកំពុងប្រឈមនឹងហានិភ័យខ្ពស់ក្នុងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃដែលពួកគេងាយនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ ។

លើសពីនេះទៀត ស្ត្រីមានការប្រឈមនឹងការកើនឡើងនូវបន្ទុកការងារដែលគ្មានប្រាក់ឈ្នួលដែលស្ត្រីជាច្រើននាក់ឱ្យចាកចេញពីកម្លាំងពលកម្មដែលមានប្រាក់ឈ្នួល» ។

ជាមួយគ្នានេះដែរ សម្តេចតេជោ យោងតាមការវិភាគដំបូងរបស់ UNFPA លើទិន្នន័យ ដែលមានស្រាប់ដែលភាគច្រើនបានមកពីបណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់បានបង្ហាញថា ជំងឺកូវីដ-១៩ អាចពន្លឿនការធ្លាក់ចុះលទ្ធភាពមានកូននៅក្នុងប្រទេសមួយចំនួន រួមទាំងនៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកនៅ ពេលគូស្វាមីភរិយាឆ្លើយតបទៅនឹងវិបត្តិដោយពន្យារពេលការមានផ្ទៃពោះ ឬផ្លាស់ប្តូរផែនការយកកូន ។

ផ្ទុយទៅវិញទិន្នន័យ និងការធ្វើចំណោលក៏បានបង្ហាញថា នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមមួយចំនួន, ជំងឺរាតត្បាតកូវីដ-១៩ បានរំខានដល់ការទទួលបានសេវាផែនការគ្រួសារ រួមទាំងការកើនឡើង ការមានផ្ទៃពោះដោយចៃដន្យក្នុងចំណោមក្រុមងាយរងគ្រោះ ។

សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើង ការកើនឡើងនៃការមានផ្ទៃពោះ ដោយចៃដន្យ ត្រូវបានគេរកឃើញមានក្នុងចំណោមក្មេងជំទង់នៅប្រទេសកេនយ៉ា និងប្រទេសម៉ាឡាវី ។

ការវាយតម្លៃដដែលបានធ្វើការសន្និដ្ឋានថា ក្នុងស្ថានភាពនេះ ប្រជាជនជាច្រើនសម្តែងកា រព្រួយបារម្ភ កាន់តែខ្លាំងឡើងចំពោះបម្រែបម្រួលអត្រាលទ្ធភាពមានកូន ដែលនៅកន្លែង ខ្លះហាក់ដូចជាកំពុងតែកើនឡើង ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។

សម្តេចបន្តថា ការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទទួលបានជោគជ័យ ពេញមួយឆ្នាំ២០២០ ដែលមានអ្នកឆ្លងក្នុងរង្វង់ត្រឹមតែ ៣៥០ ករណីប៉ុណ្ណោះ និងមិនមានអ្នកស្លា.ប់សូម្បីតែម្នាក់ ។

ប៉ុន្តែជាអកុសលឆ្នាំ២០២១នេះករណីឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងយ៉ាងគំហុក ដែលបានធ្វើ ឱ្យរាជរដ្ឋាភិបាល ក៏ដូចជា ប្រជាជនកម្ពុជាទាំងមូលមានការព្រួយបារម្ភយ៉ាងខ្លាំង។

សម្តេចបន្ថែមថា ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល អាចគ្រប់គ្រងស្ថានការណ៍នេះបានល្អ និងកំពុងបន្ត យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទូទាំងប្រទេស៕

ដកស្រង់ពី៖ កោះសន្តិភាព