Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រយៈពេល៥ខែ ឆ្នាំ២០២១ ភ្ញៀវទេសចរកម្ពុជាចេញក្រៅប្រទេសមានជិត ៩ ពាន់នាក់

  • បោះពុម្ព

(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (មករា-ឧសភា) ភ្ញៀវទេសចរកម្ពុជាដែលបានចេញទៅក្រៅប្រទេស មានចំនួនសរុប ៨,៦៤៩ នាក់ ធ្លាក់ចុះ ៩៧.២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

របាយការណ៍ដដែលបានបញ្ជាក់ដែរថា ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ នេះដែរ ភ្ញៀវទេសចរអន្តរជាតិដែលចេញពីប្រទេសកម្ពុជាមានចំនួន ៩៧,៧៨៩ នាក់ ធ្លាក់ចុះ ៩១.៩ ភាគរយ។

ទោះជាយ៉ាងណា កម្ពុជានៅមានភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន ១២៧,៧៨២ នាក់ ខណៈភ្ញៀវទេសចរជាតិមានចំនួន ១,៥៦៩,៩២៩ នាក់ផងដែរ។

ប្រការនៃការធ្លាក់ចុះនេះ គឺដោយសារវិបត្តិនៃរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងសកលលោកទាំងមូល៕

ដកស្រង់ពី ៖ កម្ពុជាថ្មី