Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

SMEs​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទ្រឹង​មិន​មានការ​វិនិយោគ​ និង​ពង្រីក​ខ្សែ​ច្រ​វ៉ា​ក​ផលិតកម្ម

  • បោះពុម្ព

រាជធានីភ្នំពេញ៖ជាង១ឆ្នាំមកនេះ ជំងឺកូវីដ១៩បានធ្វើឱ្យប៉ះពាល់ទៅដល់ ម្ចាស់អាជីវកម្មតូចធំនៅក្នុងស្រុកពិបាកក្នុងការ ទ្រទ្រង់សកម្មភាពអាជីវកម្មរបស់ខ្លួនឱ្យដំណើរការជាធម្មតាឬឱ្យមានការវិនិយោគនិងពង្រីកខ្សែច្រវ៉ាក់ផលិត។ជាក់ស្តែងគិតត្រឹមរយៈពេល៦ខែឆ្នាំ២០២១ សហគ្រាសធុនតូចនិងមធ្យមឬហៅកាត់ថាSMEsក្នុងស្រុក ស្ថិតក្នុងស្ថានភាពទ្រឹង។ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានប្រសាសន៍ថា សម្រាប់វិស័យSMEs ក្នុងរយៈពេល៦ខែនេះ នៅទ្រឹងមិនមានការកើនឡើងឬថយចុះទេ។

យើងកំពុងតែតាមដាន ដោយសារបញ្ហាប្រឈមនិងជំងឺកូវីដ១៩នេះ មានលក្ខណៈធ្ងន់ធ្ងរ ធ្វើឱ្យបណ្តាSMEsរបស់យើង រងចាំមើលសិន មិនទាន់មានការវិនិយោគឬពង្រីកខ្សែច្រវ៉ាក់ផលិតកម្មនោះទេ។

ពាក់ព័ន្ធនិងសហគ្រាសធុនតូចនិងមធ្យមស្ថិតក្នុងបរិបទនៃការរីករាលនៃជំងឺកូវីដ១៩នេះ បើតាម អ្នកស្រី ឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី បានសង្កេតឃើញថា តាំងពីមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក ប្រទេសកម្ពុជា បានទទួលរងការបិទខ្ទប់អស់មួយរយៈធំ ហើយការរីករាល់ក៏មានភាពធ្ងន់ធ្ងរ បានធ្វើឱ្យSMEsនៅក្នុងស្រុក ជួបបញ្ហាប៉ះពាល់ខ្លាំងមែនទែន ទៅលើការធ្វើអាជីវកម្ម។

អ្នកស្រី ឧកញ៉ា កែវ មុំ មានប្រសាសន៍ថា« ក្នុងបរិបទនៃជំងឹកូវីដ១៩នេះ សម្រាប់ការធ្វើអាជីវកម្មពាក់ព័ន្ធនិងតម្រូវការប្រើប្រាស់ក្នុងការរីករាលដាលជំងឺកូវីដ១៩គឺមានការកើនឡើង តែសម្រាប់អាជីវកម្មដែលមិនបម្រើដល់ការការពារ ទប់ស្កាត់នៃការរីករាលនៃជំងឺកូវីដ១៩ទេមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

ពិសេសអាជីវកម្មណាដែលទើបតែបង្កើតថ្មី មិនទាន់មានភាពរឹងមាំនៅពេលជួបវិបត្តិកូវីដ១៩នេះ វាពិបាកទ្រទ្រង់អាជីវកម្មខ្លួនឯងណាស់ ព្រោះប្រាក់ចំណូលធ្លាក់ចុះ ហើយការចំណែកនៅដដែល»។

អ្នកស្រី ឧកញ៉ាគូសបញ្ជាក់ថា«សម្រាប់ក្រុមហ៊ុនលីលីតាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក សកម្មភាពអាជីវកម្មមានលក្ខណៈថមថយ នៅពេលមានការបិទខ្ទប់។ប៉ុន្តែក្រោយពីលែងឱ្យមានការបិទខ្ទប់ យើងបើកដំណើរការរោងចក្រឡើងវិញ ពេលនោះយើងឃើញថា អាជីវកម្មយើងមានស្ទុះឡើងខ្លាំង ដោយសារទំនិញនៅលើទីផ្សារ អស់ស៊ឹងនៅគ្រប់កន្លែង ហើយរហូតមកដល់ពេលនេះ ដំណើរការលក់ដូរមានភាពល្អប្រសើរឡើងវិញ»។

បើតាមនាយិកាក្រុមហ៊ុនលីលី មកដល់បច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មក្នុងស្រុក ឬSMEs នៅមានភាពភ័យខ្លាចនៅឡើយ ហើយនៅមិនទាន់មានភាពច្បាស់លាស់ ។

បើសិនជំងឺកូវីដ១៩ នេះមិនបម្លែងខ្លួនទេ នោះវាធ្វើឱ្យយើងហាក់មានជំនឿចិត្តខ្លះក្នុងការពង្រីកអាជីវកម្ម។ប៉ុន្តែវីរុសកូវីដ១៩វាបានបម្លែងខ្លួន ហើយវាឆ្លងលឿនរហ័សជាងមុន វាធ្វើឱ្យយើងពិបាកការប្រថុយប្រថានលើការវិនិយោគនៅពេលខាងមុខ។

ឯកឧត្តម ហេង សុខគង់ មានប្រសាសន៍ថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ យើងទទួលបានរោងចក្រធំៗចុះបញ្ជីប្រមាណ៧៩រោងចក្រ បើគិតជាទុនវិនិយោគមានប្រមាណ១៣ពាន់លានដុល្លារអាមេរិក

មានការកើនឡើងបើប្រៀធៀបទៅឆ្នាំ២០២០ ហើយការវិនិយោគផ្តោតលើរោងចក្រ ផលិតម្ហូបអាហារនិងរោចក្រផលិតជាសម្ភារៈវិជ្ជសាស្ត្រដូចជាម៉ាស់ អាល់កុល អាវពេទ្យ ស្រោមដៃពេទ្យជាដើម៕

ដកស្រង់ពី៖ កោះសន្តិភាព