Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភា​ក្សាលើសេចក្ដីព្រៀងច្បាប់វិនិយោគ

  • បោះពុម្ព

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ០៩ ខែកក្កដានេះ នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ។របៀបវារៈនៃកិច្ចប្រជុំ នឹងលើកឡើងពិភាក្សាពី សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគកម្ពុជា និងការធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ការងារ។

របៀបវារៈ នៃកិច្ចប្រជុំ៖ ១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ២-សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧”។

៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្រ្កោះបន្ទាន់៕

ដកស្រង់ពី៖ កម្ពុជាថ្មី