Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​នាំ​ចេញ​កង់​បាន​ជាង​១​លាន​គ្រឿង​ត្រឹមតែ​៥​ខែ​ដំបូង​ឆ្នាំ​២០២១

  • បោះពុម្ព

រាជធានីភ្នំពេញ៖នៅក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២១កន្លងមកនេះ កម្ពុជាបានធ្វើការនាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិមានប្រមាណជាង១លានគ្រឿង ហើយបើគិតជាទំហំសាច់ប្រាក់មានជាង២៥៤លានដុល្លារអាមេរិក ពោលគឺមានការកើនឡើងជាង៣១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។នេះបើយោងតាមរបាយការណ៍។

បើតាមរបាយការណ៍ដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម បានបង្ហាញថា គិតត្រឹមរយ:ពេល ៥ ខែដើម ឆ្នាំ ២០២១ កន្លងមកនេះ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិមានជាង១,១លានគ្រឿងគិតជាសាច់ប្រាក់មានជាង២៥៤លានដុលា្លរអាមេរិក។

របាយការណ៍ដដែលគូសបញ្ជាក់ថា« ការនាំចេញកង់របស់កម្ពុជាក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២១នេះនាំទៅទីផ្សារគោលដៅប្រមាណ៤៥ ប្រទេស ក្នុងនោះទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ជាង ៨៤ លានដុល្លារអាមេរិក, ទីផ្សារអាល្លឺម៉ង់ជាង ៦៤ លានដុល្លារអាមេរិក,

បែលហ្សិកជាង ៣០ លានដុល្លារអាមេរិក, អង់គ្លេសជាង ២១លានដុល្លារអាមេរិក, ហូឡង់ជាង ១៦ លានដុល្លារអាមេរិក និងការនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀត សរុបទាំងអស់នៃបរិមាណនាំចេញកង់មានចំនួនជាង ១,១ លានគ្រឿង ហើយបើគិតជាទំហំទឹកប្រាក់មានប្រមាណជាង ២៥៤ លានដុល្លារអាមេរិក»។

ពាក់ព័ន្ធនិងការនាំចេញកង់នេះ ចាប់តាំងពីមានក្រុមហ៊ុនបោះទុនវិនិយោគនៅកម្ពុជានិងធ្វើការនាំចេញទៅវិញគឺមានកំណើនកើនឡើងជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យរបស់ការក្រសួងពាណិជ្ជកម្មធ្លាប់បានឱ្យដឹងកាលពីពេលថ្មីៗនេះថានៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២០១នេះ ការនាំចេញរបស់យើងមានកំណើនគួរឱ្យកត់សម្គាល់ ហើយការនាំចេញនេះ ឃើញមានការកើនឡើងស៊ឹងតែគ្រប់ផ្នែក។

ទោះបីស្ថិតក្នុងកាលៈទេសៈ កម្ពុជាទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវី១៩ក្តី តែយើងនៅរក្សាបាននូវកំណើននៃការនាំចេញ អាស្រ័យដោយការបញ្ជាទិញនិងទំនាក់ទំនងរវាងអ្នកបញ្ជាទិញនិងអ្នកផលិតនៅកម្ពុជា ប្រព្រឹត្តិទៅជាប្រក្រតី ។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យរបស់ការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា« ប្រទេសកម្ពុជាយើងចាប់ផ្តើមនាំចេញកង់ដោយការរៀបតម្លើងកង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បាវិតហើយបន្តិចម្តងៗការៀបចំតម្លើងកង់នេះបានប្រព្រឹត្តទៅរហូតមកដល់បច្ចុប្បន្ននេះ ឈានទៅដល់ការផលិតគ្រឿងបំណែកគ្រឿងបន្លាស់នេះបានដោយខ្លួនឯង។នេះជាការរីកចម្រើនមួយនៅក្នុងផ្នែកបច្ចេកវិទ្យាក៏ដូចជាផ្លាស់ប្តូរបច្ចេកវិទ្យា»។

លោក សង្កត់ធ្ងន់ថា«នេះគឺជាចំណុចជឿនលឿនមួយដែលយើងរំពឹងទុកថា យើងមានឯកទេសនីយកម្មមួយក្នុងកាផលិតកង់នេះ បន្ទាប់ពីយើងមានមានការទទួលស្គាល់ថា ជាប្រទេសមានឯកទេសផលិតសម្លៀកបំពាក់និងស្បែកជើងស្ថិតនៅក្នុងសហគមន៍អឺរ៉ុប ជាប្រទេសផលិតកង់ហើយបាននាំចេញទៅច្រើនជាងគេទៅកាន់ទីផ្សារពិភពលោក។

កំណើននៃការនាំចេញកង់នេះមានការកើនឡើងបន្តិចម្តងៗ តាំងពីចាប់ផ្តើមដំបូងមកម្លេះ។ដូចនេះនិន្នការនេះមានការកើនឡើងតាំងពីចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ននេះ»៕

ដកស្រង់ពី៖ កោះសន្តិភាព