Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ដ្រីកសិកម្មស្នើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចវៀតណាមឲ្យផ្អាកចេញ-ចូលកម្ពុជាបណ្ដោះ អាសន្ន

  • បោះពុម្ព

រាជធានី ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការនាំចូល ឬការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនក្នុងកាលៈទេសៈជំងឺកូវីដ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាណ និងនេសាទបានស្នើឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម កម្ពុជា ផ្អាកការធ្វើដំណើរចេញ-ចូលក្នុងប្រទេសកម្ពុជា ។

យោងតាមលិខិតមួយច្បាប់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានណែនាំដល់ប្រធាន ឬតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចផ្អាកធ្វើដំណើរចេញ-ចូលកម្ពុជាជាបណ្ដោះអាសន្នចំពោះបុគ្គលិក កម្មករ ជនជាតិវៀតណាមទាំងអស់ ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។

តាមលិខិដដែលរដ្ឋមន្ត្រីបានបញ្ជាក់ថា «ប្រធាន ឬតំណាងក្រុមហ៊ុនវៀតណាមដែលកំពុងវិនិយោគលើសម្បទានដីសេដ្ឋកិច្ច នៅកម្ពុជាទាំងអស់ជ្រាបថា ដោយយោងតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាថ្ងៃទី១១ កក្កដា បានស្នើសុំឲ្យបណ្តាក្រុមហ៊ុនវៀតណាម ដែលកំពុងមានវត្តមានធ្វើការវិនិយោគនៅកម្ពុជាផ្អាកការធ្វើដំណើរឆ្លងកាត់ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្តោះអាសន្ន ចំពោះបុគ្គលិក

កម្មករជនជាតិវៀតណាមទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ នៅកម្ពុជាក៏ដូចជា ពិភពលោកទាំងមូលនាពេលបច្ចុប្បន្ននេះ» ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានសង្ឃឹមថា ប្រធានឬតំណាងក្រុមហ៊ុន សម្បទានដីសេដ្ឋកិច្ច និងចាត់វិធានអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត៕

ដកស្រង់ពី៖ កោះសន្តិភាព