Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចក្រឡាហោម ស ខេង កំណត់ឲ្យអ្នកដែលចង់ចូលទីស្ដីការក្រសួងមហាផ្ទៃទាំងអស់ ត្រូវយកសំណាករកជំងឺកូវីដ១៩ជាមុន

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកំណត់ឲ្យថ្នាក់ដឹកនាំ មន្ដ្រីរាជការមកបំពេញការងារ ក្នុងទីស្ដីការក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្ដរហ័សរកមេរោគកូវីដ១៩ រៀងរាល់ថ្ងៃធ្វើការនៅច្រកចូល នៃទីស្ដីការក្រសួង មុនពេលអនុញ្ញាតឲ្យចូលបម្រើការងារក្នុងការិយាល័យ។

ក្នុងសេចក្ដីណែនាំរបស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ទៀតថា សម្រាប់ភ្ញៀវដែលចូលមកក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្ដរហ័សរកមេរោគកូវីដ១៩ ទើបអនុញ្ញាតឲ្យធ្វើការទំនាក់ទំនងការងារ។

បន្ថែមពីនេះ សម្រាប់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ដែលមកបំពេញការងារត្រូវអនុវត្តនូវវិធានការអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំដូចជា៖ ពាក់ម៉ាស,

លាងដៃនឹងអាល់កុល ឬជែលអាល់កុល ឬសាប៊ូឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។

ការចេញសេចក្ដីណែនាំនេះ ធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ៕

ដកស្រង់ពី៖ Fresh News