Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាល ជប៉ុនផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ប្រមាណ១លានដូសដល់កម្ពុជា

  • បោះពុម្ព

រាជធានី ភ្នំពេញ ៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ប្រមាណ១លានដូសដល់កម្ពុជា ។

យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើងថា ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិត ក្នុងប្រទេសជប៉ុននឹងត្រូវបានដឹកជញ្ជូនមកដល់

រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់ ។

លោកឯកអគ្គរដ្ឋរាជទូតបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជា ។

ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា» ។

លោករៀបរាប់ថា មកទល់ពេលនេះរដ្ឋាភិបាលជប៉ុនបានផ្ដល់ ជំនួយស្មើនឹងសរុបប្រមាណច្រើនជាង៥០លានដុល្លារអាមេរិក ដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការ អន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែនក៏ដូចជា ការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ ។

ប្រមុខការទូតជប៉ុននៅកម្ពុជាបានគូសបញ្ជាក់ទៀតថា «យើងក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិកដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល» ។

ជាមួយគ្នានោះដែរ លោកទូតក៏បានសម្ដែងនូវការគោរពចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ដែលកំពុងតែចាត់វិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ដែលត្រូវខិតខំប្រឈមនឹងស្ថានភាពដ៏លំបាកនេះ ។

លោកថា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់ជប៉ុន ។

លោកក៏បានសង្ឃឹមថា ស្ថានភាពនឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូររវាងប្រទេសទាំងពីរ ក៏ដូចជា ក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ។

សូមជម្រាបថាការផ្តល់ជំនួសវ៉ាក់សាំងកូវីដ១៩របស់រាជរដ្ឋាភិបាលជប៉ុនស្របពេលដែលកម្ពុជាកំពុងតែធ្វើកាប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងជាមួយជំងឺកូវីដ១៩ដោយបានចេញយុទ្ធសាស្ត្រជាច្រើន ក្នុងការគឺការបញ្ជាទិញវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ និងដាក់ចេញវិធានការសុខាភិបាល៕

ដកស្រង់ពី៖ កោះសន្តិភាព