Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ថ្លែងអំណរគុណ IMF ដែលជួយគាំទ្រដល់ធនាគារជាតិ ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិក

  • បោះពុម្ព

(ភ្នំពេញ)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជួយគាំទ្រដល់ធនាគារជាតិ ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាកន្លងមក។

ការលើកឡើងរបស់លោកស្រី នាវ ច័ន្ទថាណា ធ្វើឡើងក្នុងឱកាសជួបប្រជុំជាមួយ លោក Dan Citrin ទីប្រឹក្សានៃការិយាល័យវាយតម្លៃឯករាជ្យ IMF នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

លោកស្រី នាវ ច័ន្ទថាណា បានថ្លែងអំណរគុណ ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានចូលរួមជួយគាំទ្រ ដល់ធនាគារជាតិនៃកម្ពុជា ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា។

លោកស្រីលើកឡើងទៀតថា «ក្នុងនោះមូលនិធិរូបិយវត្ថុអន្តរជាតិបានចូលរួមគាំទ្ររួមមាន ការតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ការធ្វើឱ្យប្រសើរឡើងនូវការចងក្រងស្ថិតិ ការអភិវឌ្ឍទីផ្សារអន្តរធនាគារ និងការពង្រឹងសមត្ថភាពក្នុងការត្រួតពិនិត្យលើវិស័យធនាគារ»។

សូមជម្រាបថា កិច្ចប្រជុំរវាងធនាគារជាតិនៃកម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិ ធ្វើឡើងក្នុងគោលបំណងពិភាក្សា និងវាយតម្លៃលើជំនួយបច្ចេកទេស ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ បានផ្តល់ជូនធនាគារជាតិនៃកម្ពុជានាពេលកន្លងមក៕

ដកស្រង់ពី៖ Fresh News